ថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយសហការជាមួយសាលាច្បាប់ នៃបណ្ឌិត្យសភាភូមិន្ទយុតិ្តធម៌កម្ពុជា បានរៀបចំកិច្ចប្រជុំណែនាំដល់សិស្សមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី២ ចំនួន ៣៨ រូប ដែលកំពុងបំពេញកម្មសិក្សារយៈពេល ១ ខែ នៅ អ.ដ.ក. ស្របតាមកម្មវិធីបណ្តុះបណ្តាលដែលរៀបចំដោយបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។