ឯកឧត្តម យ៉ម​ ផារ៉ូត​ ប្រតិភូរាជរដ្ឋាភិបាល​ និងជាអគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញចូលរួមក្នុងកម្មវិធីចែករំលែកចំណេះដឹងស្តីពី "យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា"

ឯកឧត្តម យ៉ម​ ផារ៉ូត​ ប្រតិភូរាជរដ្ឋាភិបាល​ និងជាអគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញចូលរួមក្នុងកម្មវិធីចែករំលែកចំណេះដឹងស្តីពី "យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា"

-------------------------------------

នៅថ្ងៃសុក្រ​ ទី៤​ ខែកក្កដា​ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងតបតាមការអញ្ជេីញរបស់ធនាគារជាតិនៃកម្ពុជា,​ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល​ និងជាអគ្គលេខាធិការ នៃ អ.ដ.ក.​ បានដឹកនាំសហការីចូលរួមធ្វេីបទឧទ្ទេសនាម​ចែករំលែកចំណេះដឹងលេីប្រធានបទ​ស្តីពី​ "យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា​"​ ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា​ ។

កម្មវិធី​នេះ មានវត្តមានចូលរួមពីសំណាក់ឯកឧត្តម​ ទ្បាយ​ សុខហេង​ អគ្គនាយកបទប្បញ្ញត្តិ​ និងបរិយាបន្នហិរញ្ញវត្ថុ​ និងជាឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា​ ព្រមទាំងថ្នាក់ដឹកនាំ​ និងមន្ត្រីនៃធនាគារជាតិនៃកម្ពុជា​ ចំនួន​ប្រមាណ​ជា​ ១៥០​នាក់។

នៅក្នុងកម្មវិធី​នេះ​ លោក​ យន់​ សុវណ្ណារ៉ា​ ប្រធាននាយកដ្ឋានស្រាវជ្រាវ​ បច្ចេកទេស​ និងកិច្ចការច្បាប់នៃអគ្គលេខាធិការដ្ឋាន​ អ.ដ.ក.​ ក៏បានធ្វេីបទបង្ហាញអំពី​ "យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ដោយ​ អ.ដ.ក​ "​ ជូនដល់អង្គពិធី​ ព្រមទាំងមានការពិភាក្សាសំណួរ-ចម្លេីយលេីប្រធានបទខាងលេីយ៉ាងផុសផុលផងដែរ។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលេីយន្តការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង អ.ដ.ក. និងរដ្ឋបាលខេត្តបាត់ដំបង

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តមណ្ឌលគិរី

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពង្រឹងការអនុវត្តការងារក្នុងក្របខ័ណ្ឌនៃការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង អ.ដ.ក. និងរដ្ឋបាលខេត្តកណ្ដាល

...

ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ​លើកទី១១ នៃ​ អ.ដ.ក.

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបន្តចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ