អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងអង្គការ UNDP ប្រចាំកម្ពុជា​ បានសហការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងអង្គការ UNDP ប្រចាំកម្ពុជា​ បានសហការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.
================

នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦​ ដោយទទួល​បានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី​ឯកឧត្តម​ កេីត​ រិទ្ធ​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ និងជាប្រធាន​ អ.ដ.ក.​ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានសហការជាមួយអង្គការ UNDP​ ប្រចាំកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ក្រោមអធិបតីភាព ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. និង លោក ញាន សុមុន្និន្ទ ជំនាញការជាន់ខ្ពស់របស់ UNDP​​ ប្រចាំកម្ពុជា។
វគ្គបណ្តុះបណ្ដាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពដល់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទជំនាន់ទី២ និងទី៣ ឱ្យក្លាយជាគ្រូបង្គោលលើជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ដើម្បីមានលក្ខណៈសម្បត្តិឆ្លើយតបតាមតម្រូវការបណ្តុះបណ្តាលបន្ត នៅក្នុងក្របខ័ណ្ឌនៃ អ.ដ.ក.។

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំសិក្ខាសាលាឆ្លុះបញ្ជាំង ស្តីពី ការអនុវត្តការងាររបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ខេត្តកំពត៖ នាថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញដឹកនាំសិក្ខាសាលាឆ្លុះបញ្ជាំង ស្តីពីការអនុវត្តការងាររបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំឱ្យមាន វេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

...

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់ គណៈប្រតិភូ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី​ អន្តរជាតិ នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចំនួនប្រមាណ​ ២០០​ នាក់។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។