ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

       

     នារសៀលថ្ងៃព្រហស្បត្តិ៍ ១២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។  កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងយុត្តិធម៍ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។  កិច្ចប្រជុំលើកទី ៤ នេះ ត្រូវបានរៀបចំទ្បេីងក្នុងគោលបំណងដេីម្បីពិនិត្យ និងពិភាក្សាលេីឯកសារចំនួន ២ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់កិច្ចដំណេីរការសម្រុះសម្រួលផ្សះផ្សាវិវាទ គឺ:

ទី១- សេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទ និងនីតិវិធីនៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ។

ទី២- ទម្រ ង់ និងខ្លឹមសារនៃកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ និងរូបមន្តអនុវត្តនៃកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

      ទន្ទឹមគ្នានេះ  អង្គប្រជុំក៏បានពិភាក្សាលេីការធ្វេីកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ដោយរៀបចំជាអនុស្សរណៈយោគយល់គ្នារវាង អ.ដ.ក. ជាមួយក្រសួងមហាផ្ទៃ, ក្រសួងអធិការកិច្ច , គណៈមេធាវីនៃព្រះរាជាណាចក្រ កម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួង ស្ថាប័នផ្សេងទៀត នាពេលឆាប់ៗ ខាងមុខ ដើម្បីជួយលេីកកម្ពស់ប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

 

ព័ត៌មាន ថ្មីៗ

...

នាព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ឆ្នាំង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.។

...

នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ដោយមានការស្នើសុំពីគូភាគី និងដោយទទួលបានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន, ឯកឧត្តម មាស សុកែវ សមាជិក អ.ដ.ក. អមដោយ លោក ហុង គុណ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះធ្វើការស្រាវជ្រាវ និងដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធវិវាទដីធ្លីមួយកន្លែង ស្ថិតនៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។

...

មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី ស ស៊ីយេត និងលោក អៀម ប៊ុនលី បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់ដី បានដោយជោគជ័យ

...

ខេត្តកណ្តាល÷ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការស្នើសុំពីគូភាគី និងដោយទទួលបានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន, មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី ជូ វិនាថ និង លោក ឡាយ អូន បានចុះធ្វើការសម្រុះសម្រួលដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន លើសំណុំរឿងពាក់ព័ន្ធនឹងវិវាទដីធ្លី ដែលមានទីតាំងស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល។

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាការងារ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ