ឯកឧត្តម លាវ ពិសិដ្ឋ អគ្គលេខាធិការរងនៃ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. តំណាងឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. រួមនឹងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានជួបពិភាក្សាជាមួយតំណាងក្រសួងយុត្តិធម៌នៃសាធារណៈរដ្ឋកូរ៉េ

      នាថ្ងៃអង្គារ ៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤,​ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ និងជាប្រធាន​ អ.ដ.ក.​ និងតាមការណែនាំពី​ ឯកឧត្ដម​ ជិន​ ម៉ាលីន​ អនុប្រធានប្រចាំការនៃ​ អ.ដ.ក.​,​ ឯកឧត្តម លាវ ពិសិដ្ឋ អគ្គលេខាធិការរងនៃ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. តំណាងឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. រួមនឹងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានជួបពិភាក្សាជាមួយតំណាងក្រសួងយុត្តិធម៌នៃសាធារណៈរដ្ឋកូរ៉េលើរបៀបវារៈសំខាន់ៗ​ ចំនួន ៤ ដូចខាងក្រោម៖

១-ការស្វែងយល់អំពីកិច្ចដំណើរការការងារ និងបេសកកម្មរបស់ អ.ដ.ក.

២-ការផ្លាស់ប្តូរបទពិសោធន៍រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ លើកិច្ចដំណើរការសម្រុះសម្រួលដោះស្រាយវិវាទ

៣-កិច្ចសហការលេីការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លីសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.

៤-កិច្ចសហការលើការងារស្រាវជ្រាវពាក់ព័ន្ធនឹងការសម្រុះសម្រួលដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ​ អ.ដ.ក.។

ព័ត៌មាន ថ្មីៗ

...

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. និងជាប្រធានគណៈកម្មការចំពោះកិច្ចពិនិត្យ និងវាយតម្លៃលើការបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងសម្រេចលើពាក្យស្នើសុំបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី១។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអង្គការ និងសមាគមជនជាតិដើមភាគតិច ចំនួន ៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅសហគមជនជាតិដើមភាគតិច

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកែប បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានជួបប្រជុំជាមួយនឹង គណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា ដេីម្បី​ពិភាក្សា​ឈ្វេងយល់ពីវឌ្ឍនភាពការងារនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងក្របខ័ណ្ឌនៃ​ អ.ដ.ក

...

នៅថ្ងៃចន្ទ ២ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានអញ្ជើញជាអធិបតី ក្នុងកិច្ចពិភាក្សាស្តីពី “អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យមូលបត្រ” ដែលជាផ្នែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ​ ដែលបានចុះរវាង​ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង និយ័តករមូលបត្រកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបន្តសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកណ្តាល