អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការបានជួបពិភាក្សាជាមួយរដ្ឋបាលខេត្តបាត់ដំបង​ អំពីលទ្ធភាពនៃការចុះអនុស្សរណ:នៃការយោគយល់គ្នាលេីកិច្ចសហប្រតិបត្តិការសម្រុះសម្រួលដោះស្រាយវិវាទ

      អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការបានជួបពិភាក្សាជាមួយរដ្ឋបាលខេត្តបាត់ដំបង​ អំពីលទ្ធភាពនៃការចុះអនុស្សរណ:នៃការយោគយល់គ្នាលេីកិច្ចសហប្រតិបត្តិការសម្រុះសម្រួលដោះស្រាយវិវាទ ខេត្ត​បាត់ដំបង​:​ នាព្រឹក​ថ្ងៃពុធ ៣​ កេីត ខែស្រាពណ៍​ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨​ ត្រូវនឹងថ្ងៃទី៣​ ខែសីហាឆ្នាំ២០២៤ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កេីត​ រិទ្ធ​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ និងតាមការណែនាំ​ពីឯកឧត្តម​បណ្ឌិត​ ជិន​ ម៉ាលីន​ អនុប្រធាន​ប្រចាំការ​នៃ​ អ.ដ.ក.​,​ ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក. បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម យឹម​ សៀប​ អភិបាលរងខេត្តបាត់ដំបង​ តំណាង ឯកឧត្តម សុខ​ លូ​ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង​ ដេីម្បីជួបប្រជុំពិភាក្សាពីលទ្ធភាពនៃការចុះអនុស្សរ​ណ:នៃការ​យោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តបាត់ដំបង។ នៅក្នុងកិច្ចប្រជុំនេះ​ ភាគីទាំងពីរ​បានលេីកទ្បេីងអំពីសារសំខាន់នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ ដេីម្បីធានាបានសុខដុមរមនាក្នុងសង្គមជាតិ​ ក៏ដូចជាបានឯកភាពគ្នាពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការរវាង​ស្ថាប័ន​ទាំងពីរ​ ក្នុងការលេីកកម្ពស់ការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ​ ពិសេសសម្រាប់ជាប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តបាត់ដំបងផ្ទាល់។

ព័ត៌មាន ថ្មីៗ

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. អ.ដ.ក. នឹងសិក្សាអំពីការរៀបចំសេចក្តីព្រាងច្បាប់សន្ធានកម្ម និងពិចារណាស្នើបង្កើតឱ្យមានវិជ្ជាជីវៈថ្មីនៅកម្ពុជា ហៅថា "សន្ធានការី"

...

អ.ដ.ក. នឹងសិក្សាបង្កើតឱ្យមានការិយាល័យតំណាងរបស់ អ.ដ.ក. ចំនួន ១ ការិយាល័យបន្ថែមទៀត ស្របតាមគោលនយោបាយ បង្ខិតសេវាដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន នៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. សម្រេចនឹងធ្វើការជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទស្ម័គ្រចិត្តនៃ អ.ដ.ក. មួយជំនាន់បន្ថែមទៀត​ ពិសេស​លេីជំនាញដោះស្រាយវិវាទពាណិជ្ជកម្ម

...

ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលើកទី១២ នៃ​ អ.ដ.ក.

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់មន្ត្រីនៃរដ្ឋបាលក្រុងអរិយក្សត្រ ស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកខ្សាច់កណ្ដាល ក្នុងខេត្តកណ្ដាល។