មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ៣ រូប រួមមាន លោក គិម ពេជ្រដា, លោក វ៉ែន គន្ធា និងលោក ប៉ាក ចាន់ផល បានសម្រុះសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ចំនួន​ ១ សំណុំរឿង ដោយមានការព្រមព្រៀងពីគូភាគីវិវាទ

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ៣ រូប រួមមាន លោក គិម ពេជ្រដា, លោក វ៉ែន គន្ធា និងលោក ប៉ាក ចាន់ផល បានសម្រុះសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ចំនួន​ ១ សំណុំរឿង ដោយមានការព្រមព្រៀងពីគូភាគីវិវាទ។

ក្រោយពីបានទទួលពាក្យស្នើសុំសម្រុះសម្រួលផ្សះផ្សាវិវាទពីភាគីវិវាទ កាលពីដើមខែកក្កដា ឆ្នាំ២០២៤ នេះ, អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវ ប្រមូលព័ត៌មានពាក់ព័ន្ធនឹងវិវាទ និងបានបន្តនីតិវិធីសម្រុះសម្រួលជាមួយគូភាគី រហូតឈានដល់ការដោះស្រាយបញ្ចប់វិវាទបានដោយជោគជ័យ ដោយគូភាគីបានព្រមព្រៀងគ្នា និងបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ នាពេលនេះ។

គួរបញ្ជាក់ផងដែរថា ផ្អែកតាមច្បាប់​ កំណត់ហេតុ​ព្រមព្រៀងបញ្ចប់វិវាទនៃ​ អ.ដ.ក. គឺមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការផងដែរ។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តស្ទឹងត្រែង

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនទ្រព្យ (ដីឡូត៍) ចំនួន ៧ ករណី ដែលអូសបន្លាយអស់រយៈពេល ៧ ឆ្នាំ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

ខេត្តបាត់ដំបង ៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ជា ដារ៉ាវុធ និងលោក ងន សុខជា បានចុះធ្វើការសិក្សាដោះស្រាយវិវាទជូនប្រជាពលរដ្ឋដល់មូលដ្ឋាន លើករណី ដែលពាក់ព័ន្ធនឹងវិវាទគ្រួសារ ដែលបានធ្វើឡើងនៅសាលាសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទចំនួន ២ករណី ជូនប្រជាពលរដ្ឋដល់មូលដ្ឋានរស់នៅ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់