ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានដឹកនាំដោយផ្ទាល់ក្នុងដំណើរការការសម្ភាសដំណាក់កាលទី២ ដើម្បីជ្រើសរើសបេក្ខជនចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៃ អ.ដ.ក. រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានដំណើរការការសម្ភាសដំណាក់កាលទី២ ដើម្បីជ្រើសរើសបេក្ខជនចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៃ អ.ដ.ក. រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ ការសម្ភាសដំណាក់កាលទី ២ នេះ ត្រូវបានធ្វើទ្បើងដោយគណៈមេប្រយោគ ដែលដឹកនាំដោយផ្ទាល់ដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងមានបេក្ខជនដែលត្រូវបានជ្រើសរើសជាប់នៅដំណាក់កាលទី១ ត្រូវធ្វើការសម្ភាសចំនួន ១៩៨ រូប។

ដំណើរការនៃការសម្ភាស ដំណាក់កាលទី២ នេះ បានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ ច្បាស់លាស់ និងប្រកបដោយតម្លាភាព ដោយមុនពេលសម្ភាស បេក្ខជនទាំងអស់ត្រូវបានត្រួតពិនិត្យ និងមិនអនុញ្ញាតឱ្យយកចូល ឬប្រើប្រាស់នូវសំណៅឯកសារ ទូរសព្ទ និងមធ្យោបាយទំនាក់ទំនងផ្សេងៗ ព្រមទាំងត្រូវចាប់ឆ្នោតជ្រើសរើសលំដាប់វេនសម្រាប់ចូលសម្ភាសទៅតាមផ្នែកជំនាញរៀងៗខ្លួន។ កិច្ចដំណេីរការនៃការសម្ភាសនេះ ត្រូវបានធ្វើឡើងដោយឈរ​លើគោលការណ៍អនាមិកភាព ពោលគឺ ទំាងអត្តសញ្ញាណ អត្តលេខ លំដាប់លេខរៀងចូលសម្ភាសរបស់បេក្ខជននីមួយៗ មិនត្រូវបានបង្ហាញ និងមិនត្រូវបានអនុញ្ញាតឱ្យសួរដោយគណៈមេប្រយោគ នៅក្នុងអំទ្បុងពេលសម្ភាសនោះឡើយ។

ទន្ទឹមនេះ លទ្ធផលនៃការសម្ភាស ដំណាក់កាលទី២ នេះ ត្រូវបានប្រកាសភ្លាមៗ ក្រោយបញ្ចប់នៃការសម្ភាសបេក្ខជនតាមផ្នែកនីមួយៗ ដោយក្នុងនោះ បេក្ខជនដែលត្រូវបានជ្រើសរើសជាប់ស្ថាពរសរុបចំនួន ២៥ រូប រួមមាន ផ្នែករដ្ឋបាល ១០ រូប, ផ្នែកច្បាប់ ១០ រូប, ផ្នែកហិរញ្ញវត្ថុ ៣ រូប និងផ្នែកព័ត៌មានវិទ្យា ២ រូប។

គួរបញ្ជាក់ផងដែរថា នៅគ្រប់ដំណាក់កាលនៃកិច្ចដំណើការនៃការសម្ភាសជ្រើសរើសបេក្ខជននេះ ក៏មានការចូលរួមសង្កេតការណ៍ដោយផ្ទាល់ពីសំណាក់ អង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ។

ព័ត៌មាន ថ្មីៗ

...

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. និងជាប្រធានគណៈកម្មការចំពោះកិច្ចពិនិត្យ និងវាយតម្លៃលើការបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងសម្រេចលើពាក្យស្នើសុំបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី១។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអង្គការ និងសមាគមជនជាតិដើមភាគតិច ចំនួន ៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅសហគមជនជាតិដើមភាគតិច

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកែប បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានជួបប្រជុំជាមួយនឹង គណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា ដេីម្បី​ពិភាក្សា​ឈ្វេងយល់ពីវឌ្ឍនភាពការងារនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងក្របខ័ណ្ឌនៃ​ អ.ដ.ក

...

នៅថ្ងៃចន្ទ ២ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានអញ្ជើញជាអធិបតី ក្នុងកិច្ចពិភាក្សាស្តីពី “អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យមូលបត្រ” ដែលជាផ្នែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ​ ដែលបានចុះរវាង​ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង និយ័តករមូលបត្រកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបន្តសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកណ្តាល