នៅព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤, ដោយទទួលបានចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “តួនាទីមេធាវីក្នុងប្រព័ន្ធយុត្តិធម៌ និងការអភិវឌ្ឍន៍ក្នុងសម័យរដ្ឋាភិបាលឌីជីថល”។

នៅព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤, ដោយទទួលបានចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “តួនាទីមេធាវីក្នុងប្រព័ន្ធយុត្តិធម៌ និងការអភិវឌ្ឍន៍ក្នុងសម័យរដ្ឋាភិបាលឌីជីថល”។ សិក្ខាសាលា​នេះមានការអញ្ជេីញចូលរួមជាគណ:អធិបតី​ពីសំណាក់លោកជំទាវ សេង វួចហ៊ុន ប្រធានសមាគមបញ្ញវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ និងជាប្រធានក្រុមហ៊ុន មេធាវី អាស៊ីកម្ពុជា, ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមេធាវី មន្រ្តី​នគរបាល​ ពាណិជ្ជករ និង​សិស្សនិស្សិត​ សរុបប្រមាណជា ៥០០ រូប។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយសមាគមបញ្ញវ័ន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ និងក្រុមហ៊ុនមេធាវី អាស៊ីកម្ពុជា ក្រោមកិច្ចសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ​ រួមមាន ក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ​ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ថ្លែងក្នុងកម្មវិធីប្រកាសបើកសិក្ខាសាលានេះ​ឯកឧត្តម យ៉ម ផារ៉ូត បានលើកឡើងថា មេធាវី គឺជាតួអង្គដ៏សំខាន់ដែលមិនអាចខ្វះបានមួយ​ក្នុងចំណោមតួអង្គពាក់ព័ន្ធសំខាន់ៗ​ ដទៃទៀត នៅក្នុងវិស័យយុត្តិធម៌ និងមានបេសកកម្មចូលរួមរៀបចំនីតិរដ្ឋ, ការពង្រឹងយុត្តិធម៌សង្គម ក៏ដូចជា​ ការការពារសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងនីតិវិធីតុលាការ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានធ្វើការអំពាវនាវថា ក្រៅពីការការពារក្តីនៅតុលាការ មេធាវីគ្រប់រូប សូមព្យាយាមដើរតួនាទីជាអ្នកសម្រុះសម្រួលបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការចំពោះវិវាទណាដែលច្បាប់អនុញ្ញាត​ ហេីយ​នៅពេលបានសម្រុះសម្រួលបញ្ចប់វិវាទជូនគូភាគី,​ មេធាវីអាចដាក់ពាក្យស្នេីសុំមក​ អ.ដ.ក.​ ដេីម្បីទទួល​ស្គាល់​ និងរៀបចំចេញកំណត់ហេតុ​ព្រមព្រៀងបញ្ចប់វិវាទ​ ដែលមានអានុភាពអនុវត្តដូចសាល​ក្រមស្ថាពរបស់តុលាការ​។

 

 

 

 

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។

...

ខេត្តបាត់ដំបង÷ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ នរគបាលប៉ុស្តិរដ្ឋបាល និងការិយាល័យជំនាញក្នុងស្រុកសង្កែ នៃខេត្តបាត់ដំបង សរុបប្រមាណ ៨០នាក់។

...

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយបដិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃចំណាត់ការសំណុំរឿងក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត​ ដោយក្នុងនោះ​ អង្គប្រជុំបានពិនិត្យ​ និងពិភាក្សា​លេីចំណុចសំខាន់ៗ​ មួយចំនួន​ :

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងប្រគល់នូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមជាមន្ត្រីនៃរដ្ឋបាលសាលារាជធានី ខណ្ឌដូនពេញ ខណ្ឌកំបូល ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ