ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងចំនួន ២ របស់ អ.ដ.ក.

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងចំនួន ២ របស់ អ.ដ.ក.

---------------------------------

នារសៀលថ្ងៃសុក្រ ១ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ តាមណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងចំនួន ២ របស់ អ.ដ.ក. គឺ "គម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិដើមភាគតិច" និង "គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន" របស់ អ.ដ.ក.។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជា វាសនា សមាជិក អ.ដ.ក., ឯកឧត្តម ប៉ូច សោភ័ណ សមាជិក អ.ដ.ក., ឯកឧត្តម ឃ្លោក ដារ៉ា សមាជិក អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក. និងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម៖

១- ឆ្លុះបញ្ជាំង វាយតម្លៃ និងបូកសរុបលទ្ធផលក្នុងការអនុវត្តគម្រោងទាំងពីរ

២- ពិភាក្សាលេីការកំណត់ទិសដៅ និងផែនការការងារ ដេីម្បីអនុវត្តបន្តក្នុងជំហានទី២ ឆ្នាំ២០២៥ សម្រាប់ត្រៀមឆ្លងកិច្ចប្រជុំរបស់អ.ដ.ក. នាពេលខាងមុខ

៣- បញ្ហាផ្សេងៗ។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។

...

ខេត្តបាត់ដំបង÷ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ នរគបាលប៉ុស្តិរដ្ឋបាល និងការិយាល័យជំនាញក្នុងស្រុកសង្កែ នៃខេត្តបាត់ដំបង សរុបប្រមាណ ៨០នាក់។

...

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយបដិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃចំណាត់ការសំណុំរឿងក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត​ ដោយក្នុងនោះ​ អង្គប្រជុំបានពិនិត្យ​ និងពិភាក្សា​លេីចំណុចសំខាន់ៗ​ មួយចំនួន​ :

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងប្រគល់នូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមជាមន្ត្រីនៃរដ្ឋបាលសាលារាជធានី ខណ្ឌដូនពេញ ខណ្ឌកំបូល ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ