នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី ស ស៊ីយេត និងលោកស្រី រាជ្យ ច័ន្ទថេង បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ បានដោយជោគជ័យ។

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

————————————

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី ស ស៊ីយេត និងលោកស្រី រាជ្យ ច័ន្ទថេង បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ បានដោយជោគជ័យ។

សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាខ្ចីប្រាក់ តាំងពីឆ្នាំ២០២៣ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែសីហា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។

ព័ត៌មាន ថ្មីៗ

...

ខេត្តកំពង់ធំ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក អែម ប៊ុន្នី, លោក សុក ហៃ និង លោក ងន សុខជា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ដោយជោគជ័យ ជូនប្រជាពលរដ្ឋរស់នៅឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

...

នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ដោយមានការស្នើសុំពីគូភាគី និងដោយទទួលបានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន, ឯកឧត្តម មាស សុកែវ សមាជិក អ.ដ.ក. អមដោយ លោក ហុង គុណ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះធ្វើការស្រាវជ្រាវ និងដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធវិវាទដីធ្លីមួយកន្លែង ស្ថិតនៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។

...

អបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា (៨ មីនា ១៩១១ – ៨ មីនា ២០២៥) ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប”

...

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ នៅក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. រួមនឹងថ្នាក់ដឹកនាំនៃក្រសួងយុតិ្តធម៌ បានទទួលជួបពិភាក្សាការងារជាមួយលោក Amir Khan Goraya​ ប្រធានផ្នែកអភិបាលកិច្ចល្អរបស់ UNDP ប្រចាំកម្ពុជា រួមនិងសហការី។

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះសម្របសម្រួលអនុវត្តលទ្ធផលនៃ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ លើសំណុំរឿងវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយអស់រយៈពេល ១៨ ឆ្នាំ ដើម្បីបញ្ចប់វិវាទនេះជាស្ថាពរ

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្មសិក្សាស្រាវជ្រាវនៅស្រុកគោលដៅចំនួន ៤ ក្នុងខេត្តក្រចេះ រួមមាន ស្រុកឆ្លូង ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកស្នួល