នៅថ្ងៃទី២៣​ ខែតុលា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ នៃ អ.ដ.ក. លោកស្រី ចាន់ ផូវឌ្ឍនៈ និងលោក​ ហួន​ សុខនីម​ និងដោយមានការគាំទ្របច្ចេកទេសសម្រុះសម្រួលផ្សះផ្សាដោយលោកជំទាវ ជា វាសនា សមាជិកនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទ​ ១​ ករណី​ ពាក់ព័ន្ធនឹងការទាមទារបែងចែកភាគលាភប្រាក់ចំណេញតាមកិច្ចសន្យាក្រុមហ៊ុន​ ( ការចូលហ៊ុន)​ ម៉ៅការសាងសង់។

វិវាទពាណិជ្ជកម្ម​ ពាក់ព័ន្ធនឹងការទាមទារបែងចែកភាគលាភតាមកិច្ចសន្យាចូលហ៊ុនគ្នា​ ១​ករណី ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅ អ.ដ.ក.

————————————

នៅថ្ងៃទី២៣​ ខែតុលា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ នៃ អ.ដ.ក. លោកស្រី ចាន់ ផូវឌ្ឍនៈ និងលោក​ ហួន​ សុខនីម​ និងដោយមានការគាំទ្របច្ចេកទេសសម្រុះសម្រួលផ្សះផ្សាដោយលោកជំទាវ ជា វាសនា សមាជិកនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទ​ ១​ ករណី​ ពាក់ព័ន្ធនឹងការទាមទារបែងចែកភាគលាភប្រាក់ចំណេញតាមកិច្ចសន្យាក្រុមហ៊ុន​ (ការចូលហ៊ុន)​ ម៉ៅការសាងសង់។

ករណីវិវាទខាងលើនេះ បានកើតឡើងដោយសារតែការមិនឯកភាពគ្នា​ លេីការបែងចែក​ភាគលាភប្រាក់ចំណេញតាមកិច្ចសន្យាក្រុមហ៊ុន​ (ការចូលហ៊ុន)​ អនុវត្តគម្រោងម៉ៅការសំណង់មួយកន្លែង​ តាំងពីឆ្នាំ​២០១៦​ មកម៉្លេះ។​ កន្លងមក​ចំពោះវិវាទនេះ​ ភាគីវិវាទធ្លាប់បាន​ព្យាយាមរកដំណោះស្រាយ​ តាមមធ្យោបាយផ្សេងៗ​ ជាច្រើន​ និងនៅតាមស្ថាប័ននានា​​ ប៉ុន្តែ​ វិវាទនេះនៅតែពុំត្រូវបានដោះស្រាយដោយជោគជ័យនោះឡើយ។

បន្ទាប់ពី​បានទទួលពាក្យបណ្តឹងពីភាគីវិវាទ, អ.ដ.ក.បានធ្វើការពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានព្យាយាមទំនាក់ទំនងគូភាគីវិវាទ និងធ្វើការសម្របសម្រួលផ្សះផ្សាវិវាទរបស់ពួកគាត់​ រហូតឈានដល់ការព្រមព្រៀងបញ្ចប់វិវាទ​ ស្របតាមឆន្ទៈរបស់ភាគីទាំងពីរ។

ភាគីទាំងពីរបាន​ធ្វើការផ្តិតមេដៃលើកំណត់ហេតុ​ព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់​ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពរ​របស់តុលាការ។

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពបុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីបង្កើនប្រសិទ្ធភាពនៃការសម្រុះសម្រួលផ្សះផ្សាវិវាទ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពបុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីបង្កើនប្រសិទ្ធភាពនៃការសម្រុះសម្រួលផ្សះផ្សាវិវាទនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

...

ស្រុកមោងឫស្សី៖ នារសៀលថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. និង លោក ទេព ហន អភិបាលនៃគណៈអភិបាលស្រុកមោងឫស្សី បានអញ្ជើញជួបប្រជុំ​ ដើម្បីពិនិត្យ និងពង្រឹងការអនុវត្តយុទ្ធនាការ "មោងឫស្សីគ្មានវិវាទ" ដោយមានការអញ្ជើញចូលរួមពី​ ថ្នាក់ដឹកនាំ​ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.​, អភិបាលរងស្រុក, នាយករដ្ឋបាល, ប្រធានការិយាល័យជំនាញ និងតំណាងឃុំទាំង៩ ក្នុងស្រុកមោងឫស្សី។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលេីយន្តការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង អ.ដ.ក. និងរដ្ឋបាលខេត្តបាត់ដំបង

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តមណ្ឌលគិរី

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពង្រឹងការអនុវត្តការងារក្នុងក្របខ័ណ្ឌនៃការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង អ.ដ.ក. និងរដ្ឋបាលខេត្តកណ្ដាល