នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. បានដោះស្រាយបញ្ចប់វិវាទដោយជោគជ័យចំនួន ៣ ករណី ដែលវិវាទទី១-គឺជាវិវាទកិច្ចសន្យាចូលហ៊ុនធ្វេីអាជីវកម្ម, វិវាទទី២-គឺវិវាទកិច្ចសន្យាខ្ចីប្រាក់ និងវិវាទទី៣-គឺជាវិវាទដីធ្លី។

ក្នុងថ្ងៃតែមួយ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. បានដោះស្រាយបញ្ចប់វិវាទដោយជោគជ័យចំនួន ៣ ករណី

នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. បានដោះស្រាយបញ្ចប់វិវាទដោយជោគជ័យចំនួន ៣ ករណី ដែលវិវាទទី១-គឺជាវិវាទកិច្ចសន្យាចូលហ៊ុនធ្វេីអាជីវកម្ម, វិវាទទី២-គឺវិវាទកិច្ចសន្យាខ្ចីប្រាក់ និងវិវាទទី៣-គឺជាវិវាទដីធ្លី។

វិវាទទី១- គឺជាវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាចូលហ៊ុនធ្វើអាជីវកម្ម របស់អាជីវករមកពីរាជធានីភ្នំពេញ ដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដោយមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក រ៉េន រស់, លោក ហួន សុខនីម និងលោក ហុង គុណ។ វិវាទនេះ កើតឡើងពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាចូលហ៊ុនធ្វើអាជីវកម្មរួមគ្នា តាំងពីឆ្នាំ២០២៣ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែ នៅតែមិនទទួលបានជោគជ័យ។ ករណីវិវាទនេះទើបត្រូវបានភាគីម្នាក់ដាក់ពាក្យស្នើសុំមក អ.ដ.ក. ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ កាលពីអំឡុងខែតុលា ឆ្នាំ២០២៤ នេះ ហើយត្រូវបានដោះស្រាយបញ្ចប់ដោយឆាប់រហ័ស។

វិវាទទី២- គឺជាវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ របស់ប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល ដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដោយ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ង៉ាក់ ប៊ុនធី, លោក លី សុភាព និងលោក ម៉ែន វណ្ណរិទ្ធ។ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. នៅអំឡុងខែសីហា ឆ្នាំ២០២៤ នេះ ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

វិវាទទី៣- គឺជាវិវាទដីធ្លី ដែលបានអូសបន្លាយអស់រយៈពេល ៦ ឆ្នាំ មកហើយ រវាងប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ។ នៅមុនពេលភាគីសម្រេចដាក់ពាក្យស្នើសុំមក អ.ដ.ក. គូភាគីវិវាទធ្លាប់បានចូលរួមធ្វើការដោះស្រាយនៅមូលដ្ឋានថ្នាក់ឃុំ-ស្រុក ប៉ុន្តែ នៅតែមិនទទួលបានជោគជ័យ។ ទើបនៅអំឡុងខែសីហា ឆ្នាំ២០២៤ នេះ ភាគីវិវាទបានដាក់ពាក្យបណ្តឹងមក អ.ដ.ក. ហើយត្រូវបានមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក អែម ប៊ុន្នី, លោក សៅ ព្រឿន និងលោក ងន សុខជា បានដោះស្រាយដោយជោគជ័យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញនេះ។

សូមគូសបញ្ជាក់ថា ការសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. គឺធ្វើឡើងដោយផ្អែកតាមការព្រមព្រៀងដោយការស្ម័គ្រចិត្ត និងដោយសេរីរបស់គូភាគី និងដោយគ្មានការសម្រេចសេចក្តីដោយបង្ខំណាមួយឡើយ។ ផ្អែកតាមច្បាប់ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលធ្វើទ្បើងក្នុងក្របខ័ណ្ឌ អ.ដ.ក. មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការផងដែរ។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។

...

ខេត្តបាត់ដំបង÷ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ នរគបាលប៉ុស្តិរដ្ឋបាល និងការិយាល័យជំនាញក្នុងស្រុកសង្កែ នៃខេត្តបាត់ដំបង សរុបប្រមាណ ៨០នាក់។

...

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយបដិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃចំណាត់ការសំណុំរឿងក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត​ ដោយក្នុងនោះ​ អង្គប្រជុំបានពិនិត្យ​ និងពិភាក្សា​លេីចំណុចសំខាន់ៗ​ មួយចំនួន​ :

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងប្រគល់នូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមជាមន្ត្រីនៃរដ្ឋបាលសាលារាជធានី ខណ្ឌដូនពេញ ខណ្ឌកំបូល ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ