ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី សន សូនី និងលោក ជា ដារ៉ាវុធ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងព្រំដី បានដោយជោគជ័យ។

វិវាទពាក់ព័ន្ធនឹងព្រំដីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

————————————

ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី សន សូនី និងលោក ជា ដារ៉ាវុធ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងព្រំដី បានដោយជោគជ័យ។

សំណុំរឿងវិវាទនេះ កើតចេញពីការសាងសង់របងថ្មប៉ះពាល់ព្រំដីរវាងអ្នកជិតខាងនិងគ្នា គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទនេះ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែតុលា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។

ព័ត៌មាន ថ្មីៗ

...

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ឡា សាំងថង, លោកស្រី ប៉ឹង កល្យាណ និង លោក ជ្រិន បូឡី បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងទំនាស់ព្រំដីជាមួយគ្នាដោយជោគជ័យ។

...

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក រ៉េន រស់, លោក ហួន សុខនីម និងលោក ហុង គុណ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងកិច្ចសន្យាអាជីវកម្ម បានដោយជោគជ័យ។

...

ថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ង៉ាក់ ប៊ុនធី, លោក លី សុភាព, លោក ងន សុខជា និងលោក សុខ ហៃ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទរវាងអ្នកជិតខាងលើករណីប្រើប្រាស់ព្រំដីមួយករណីបានដោយជោគជ័យ របស់ប្រជាពលរដ្ឋរស់នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

...

វិវាទពាក់ព័ន្ធនឹងដីធ្លី អូសបន្លាយពេល ៤ឆ្នាំមួយទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ អគ្គលេខាធិការដ្ឋាន និង ក្រុមបច្ចេកទេសស្នូលនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការបានជួបពិភាក្សាជាមួយរដ្ឋបាលខេត្តបាត់ដំបង​ អំពីលទ្ធភាពនៃការចុះអនុស្សរណ:នៃការយោគយល់គ្នាលេីកិច្ចសហប្រតិបត្តិការសម្រុះសម្រួលដោះស្រាយវិវាទ