ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ឌី បូរីម៉ា, លោក ស៊ូ ណារ៉ាត និងលោកស្រី ណុំ សុខហ៊ុន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងការទាមទារការទទួលខុសត្រូវលើការបង្កឱ្យខូចខាតទ្រព្យសម្បត្តិ បានដោយជោគជ័យ។

វិវាទពាក់ព័ន្ធនឹងការទាមទារការទទួលខុសត្រូវលើការបង្កឱ្យខូចខាតទ្រព្យសម្បត្តិមួយទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

————————————

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ឌី បូរីម៉ា, លោក ស៊ូ ណារ៉ាត និងលោកស្រី ណុំ សុខហ៊ុន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងការទាមទារការទទួលខុសត្រូវលើការបង្កឱ្យខូចខាតទ្រព្យសម្បត្តិ បានដោយជោគជ័យ។

សំណុំរឿងវិវាទនេះ កើតចេញពីការទាមទារសំណងលើការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិមួយចំនួន ដោយការធ្វេសប្រហែសរបស់ភាគីម្ខាង ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែតុលា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។

ព័ត៌មាន ថ្មីៗ

...

នារសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះ, ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានផ្តល់ការថតបទសម្ភាសន៍និងកិច្ចពិភាក្សា ជាមួយទូរទស្សន៍ Fresh News អំពី “បេសកកម្ម សកម្មភាពការងារ និង លទ្ធផលការងាររយៈពេលមួយឆ្នាំ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ។

...

វិវាទពាក់ព័ន្ធនឹងការទិញលក់អចលនវត្ថុ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

នៅថ្ងៃសៅរ៍​ទី២៥​ ខែមករា ឆ្នាំ២០២៥​ បេីទោះបីជាថ្ងៃឈប់សម្រាក​ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ហ៊ូ ប៊ុនណន, លោកស្រី ជូ វិនាថ និង លោក ឡាយ អូន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់អចលនវត្ថុ ដោយជោគជ័យ។

...

ថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ង៉ាក់ ប៊ុនធី, លោក លី សុភាព, លោក ងន សុខជា និងលោក សុខ ហៃ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទរវាងអ្នកជិតខាងលើករណីប្រើប្រាស់ព្រំដីមួយករណីបានដោយជោគជ័យ របស់ប្រជាពលរដ្ឋរស់នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

...

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ នៅក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. រួមនឹងថ្នាក់ដឹកនាំនៃក្រសួងយុតិ្តធម៌ បានទទួលជួបពិភាក្សាការងារជាមួយលោក Amir Khan Goraya​ ប្រធានផ្នែកអភិបាលកិច្ចល្អរបស់ UNDP ប្រចាំកម្ពុជា រួមនិងសហការី។