អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សហការជាមួយក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ រៀបចំសិក្ខាសាលាស្ដីពី "ការស្វែងយល់ពីវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទ"

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សហការជាមួយក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ រៀបចំសិក្ខាសាលាស្ដីពី "ការស្វែងយល់ពីវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទ"

-----------------------

នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំនៃ អ.ដ.ក., អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សហការជាមួយក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ រៀបចំសិក្ខាសាលាស្ដីពី "ការស្វែងយល់ពីវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទ​ " ក្រោមអធិបតីភាព ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. និងលោកស្រី Jinah PARK អគ្គនាយករងនៃក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ។

សិក្ខាសាលានេះ ក៏មានការអញ្ជើញជាវាគ្មិនកិត្តិយសពីសំណាក់លោកស្រី Wonkyung Chang សាស្ត្រចារ្យនៃសកលវិទ្យាល័យ EWA Women និងដោយមានសិក្ខាកាមចូលរួមមាន ថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., គណៈប្រតិភូក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. សរុប ៩០ រូប។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ វិធីសាស្ត្រក្នុងការសម្រុះសម្រួលវិវាទ​ ក៏ដូចជា​កំណត់នូវបញ្ហាប្រឈមនៅក្នុងយន្តការដោះស្រាយវាក្រៅប្រព័ន្ធតុលាការ សម្រាប់យកទៅអ​នុវត្តការងារដោះស្រាយវិវាទ​ក្នុងក្របខ័ណ្ឌ​ អ.ដ.ក.​ ឱ្យកាន់តែមានប្រសិទ្ធភាព​ រួមចំណែក​ឈានទៅសម្រេចបាននូវទិសដៅ​ និងបេសកកម្មការងាររបស់ អ.ដ.ក.។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំឱ្យមាន វេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

...

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់ គណៈប្រតិភូ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី​ អន្តរជាតិ នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចំនួនប្រមាណ​ ២០០​ នាក់។

...

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងអង្គការ UNDP ប្រចាំកម្ពុជា​ បានសហការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។