គូភាគីវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់អចលនវត្ថុ ដែលអូសបន្លាយអស់រយៈពេលជាង ៧ ឆ្នាំ បានកាន់ដៃគ្នាមកដាក់ពាក្យសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ ជាស្ថាពរ នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

-------------------

ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ឡាយ អូន, លោកស្រី ជូ វិនាថ និងលោក ហ៊ូ ប៊ុនណន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់អចលនវត្ថុ ដែលអូសបន្លាយអស់រយៈពេលជាង ៧ ឆ្នាំ តាមពាក្យស្នើសុំរបស់គូភាគីទាំងសង្ខាង។

សំណុំរឿងវិវាទនេះ បានកើតឡើងតាំងពីដេីមឆ្នាំ២០១៧ ដោយផ្តេីមចេញពីការបានខកខានក្នុងការអនុវត្តតាមកាតព្វកិច្ចនៃកិច្ចព្រមព្រៀងទិញលក់អចលនវត្ថុមួយកន្លែង មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។ កន្លងមក គូភាគីបានស្វែងរកដំណោះស្រាយតាមផ្លូវតុលាការ និងស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត តែមិនទាន់ទទួលបានដំណោះស្រាយនៅឡេីយ។ ដោយមិនចង់ឲ្យវិវាទបន្តវែងឆ្ងាយ​ និងចង់ស្វែងរកដំណោះស្រាយមួយដោយសន្តិវិធី ទើបនៅកំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ គូភាគីទាំងសង្ខាងបានស្ម័គ្រចិត្តនាំយកវិវាទរបស់ខ្លួនមកដោះស្រាយនៅ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដើម្បីធ្វេីការសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទជាស្ថាពរ។

គូភាគីវិវាទ បានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបន្តចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តស្វាយរៀង

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានសម្របសម្រួលការអនុវត្តលទ្ធផលនៃ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដើម្បីបញ្ចប់វិវាទជាស្ថាពរ

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាអាជីវកម្ម មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣ ក្នុងដំណាក់កាលទី១ លើវិញ្ញាសាសរសេរ