វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

————————————

ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ហួរ សុវឌ្ឍនា, លោក ណុប គុជ និង លោកស្រី ពេជ ចរិយា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងវិវាទកិច្ចសន្យាខ្ចីប្រាក់ បានដោយជោគជ័យ។

សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចកិច្ចសន្យាខ្ចីប្រាក់ តាំងពីឆ្នាំ២០២២ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែសីហា ឆ្នាំ២០២៤ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។

ព័ត៌មាន ថ្មីៗ

...

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក អែម ប៊ុន្នី, លោក សៅ ព្រឿន និងលោក ងន សុខជា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដីធ្លីមួយករណី ដែលអូសបន្លាយអស់រយៈពេល ៦ ឆ្នាំ បានដោយជោគជ័យ។

...

នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហួន សុខនីម មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់ដី ចំនួន ២ កន្លែង ដែលមានទីតាំងស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែមករា ឆ្នាំ២០២៥ នេះ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។

...

ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ស្ពឺ

...

ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានជួបប្រជុំជាមួយ លោក សាន គីរី ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញប្រេងឥន្ធនៈ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ជោគជ័យ នូវវិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ក្រោមដំណក់ទឹកភ្នែកនិងក្តីរំភើបរបស់ភាគី