នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម យ៉ម ផារ៉ូត ប្រតិភូ​រាជរដ្ឋាភិបាល​ និងជាអគ្គលេខាធិការនៃ អ.ដ.ក. និងឯកឧត្ដម ឆាន់ ស៊ីណា អគ្គលេខាធិការនៃ ប.ភ.យ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀម​ សម្រាប់ការរៀបចំកិច្ចដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២ នៃ​ អ.ដ.ក.​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។

នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម យ៉ម ផារ៉ូត ប្រតិភូ​រាជរដ្ឋាភិបាល​ និងជាអគ្គលេខាធិការនៃ អ.ដ.ក. និងឯកឧត្ដម ឆាន់ ស៊ីណា អគ្គលេខាធិការនៃ ប.ភ.យ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀម​ សម្រាប់ការរៀបចំកិច្ចដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២ នៃ​ អ.ដ.ក.​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី​ ឯកឧត្តម​ លោក​ លោកស្រី​ ជាប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការអនុរក្ស និង​គណៈកម្មការផ្គត់ផ្គង់ សន្តិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីពិនិត្យចុងក្រោយលេីការត្រៀមរៀបចំដំណេីរការប្រទ្បង ក៏ដូចជាធ្វេីការណែនាំអំពីរបៀបរបបការងារ និងបទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២ ឱ្យប្រព្រឹត្តទៅដោយភាពរលូន​ និងត្រឹមត្រូវ។

ព័ត៌មាន ថ្មីៗ

...

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. និងជាប្រធានគណៈកម្មការចំពោះកិច្ចពិនិត្យ និងវាយតម្លៃលើការបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងសម្រេចលើពាក្យស្នើសុំបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី១។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអង្គការ និងសមាគមជនជាតិដើមភាគតិច ចំនួន ៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅសហគមជនជាតិដើមភាគតិច

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកែប បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានជួបប្រជុំជាមួយនឹង គណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា ដេីម្បី​ពិភាក្សា​ឈ្វេងយល់ពីវឌ្ឍនភាពការងារនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងក្របខ័ណ្ឌនៃ​ អ.ដ.ក

...

នៅថ្ងៃចន្ទ ២ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានអញ្ជើញជាអធិបតី ក្នុងកិច្ចពិភាក្សាស្តីពី “អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យមូលបត្រ” ដែលជាផ្នែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ​ ដែលបានចុះរវាង​ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង និយ័តករមូលបត្រកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបន្តសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកណ្តាល