ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការ​ប្រចាំការ​នៃក្រសួងយុត្តិធម៍​ និងជាអនុប្រធានប្រចំាការនៃអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២ នៃអ.ដ.ក. ក្នុងដំណាក់កាលទី១ ដែលប្រព្រឹត្តធ្វើនៅមណ្ឌលប្រឡង “បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា” ។

នៅក្នុងដំណាក់កាលទី១ បេក្ខជនត្រូវឆ្លងកាត់វិញ្ញាសាសរសេរលើ ៤ មុខវិជ្ជា ដូចខាងក្រោម:

១- មុខវិជ្ជា នីតិកាតព្វកិច្ច និងនីតិកិច្ចសន្យា

២- មុខវិជ្ជា នីតិគ្រួសារ

៣- មុខវិជ្ជា នីតិភូមិបាល។

កិច្ចដំណើការនៃការប្រឡងប្រជែងនេះ​ បានប្រព្រឹត្តទៅដោយរលូន តម្លាភាព និងត្រឹមត្រូវ ព្រមទាំងរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយល្អ និងមិនមានភាពមិនប្រក្រតីណាមួយកើតទ្បើងនោះទេ។

សូមបញ្ជាក់ផងដែរថា​ បេក្ខជន​ដែលបានជាប់ដំណាក់កាលទី១​ នេះ​ នឹងត្រូវឆ្លងកាត់ការសម្ភាសនៅដំណាក់កាលទី​ ២​ ដោយគណៈមេប្រយោគ​មួយ​ ដែលស្ថិតក្រោមការដឹកនាំ​ និងត្រួតពិនិត្យផ្ទាល់ដោយ​ ឯកឧត្តម​ កេីត​ រិទ្ធ​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ព័ត៌មាន ថ្មីៗ

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. អ.ដ.ក. នឹងសិក្សាអំពីការរៀបចំសេចក្តីព្រាងច្បាប់សន្ធានកម្ម និងពិចារណាស្នើបង្កើតឱ្យមានវិជ្ជាជីវៈថ្មីនៅកម្ពុជា ហៅថា "សន្ធានការី"

...

អ.ដ.ក. នឹងសិក្សាបង្កើតឱ្យមានការិយាល័យតំណាងរបស់ អ.ដ.ក. ចំនួន ១ ការិយាល័យបន្ថែមទៀត ស្របតាមគោលនយោបាយ បង្ខិតសេវាដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន នៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. សម្រេចនឹងធ្វើការជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទស្ម័គ្រចិត្តនៃ អ.ដ.ក. មួយជំនាន់បន្ថែមទៀត​ ពិសេស​លេីជំនាញដោះស្រាយវិវាទពាណិជ្ជកម្ម

...

ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលើកទី១២ នៃ​ អ.ដ.ក.

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់មន្ត្រីនៃរដ្ឋបាលក្រុងអរិយក្សត្រ ស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកខ្សាច់កណ្ដាល ក្នុងខេត្តកណ្ដាល។