អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំបាឋកថា ស្ដីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ដល់ សាស្ត្រាចារ្យ និងសិស្សនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំបាឋកថា ស្ដីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ដល់ សាស្ត្រាចារ្យ និងសិស្សនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

=================

នៅថ្ងៃសុក្រ ៥ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងតាមការណែនាំពី ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្ដម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. រួមនិងសហការី បានរៀបចំបាឋកថា ស្ដីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ដល់ សាស្ត្រាចារ្យ និងសិស្សនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រមាណ ២០០នាក់។

ការរៀបចំបាឋកថានេះ ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីបេសកកម្មការងាររបស់ អ.ដ.ក. ដែលជាស្ថាប័នជាតិថ្មីមួយរបស់រាជរដ្ឋាភិបាល ជូនដល់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ បញ្ញវន្ត និងសិស្សនិស្សិតដែលសិក្សាផ្នែកច្បាប់ បានស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ព័ត៌មាន ថ្មីៗ

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. អ.ដ.ក. នឹងសិក្សាអំពីការរៀបចំសេចក្តីព្រាងច្បាប់សន្ធានកម្ម និងពិចារណាស្នើបង្កើតឱ្យមានវិជ្ជាជីវៈថ្មីនៅកម្ពុជា ហៅថា "សន្ធានការី"

...

អ.ដ.ក. នឹងសិក្សាបង្កើតឱ្យមានការិយាល័យតំណាងរបស់ អ.ដ.ក. ចំនួន ១ ការិយាល័យបន្ថែមទៀត ស្របតាមគោលនយោបាយ បង្ខិតសេវាដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន នៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. សម្រេចនឹងធ្វើការជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទស្ម័គ្រចិត្តនៃ អ.ដ.ក. មួយជំនាន់បន្ថែមទៀត​ ពិសេស​លេីជំនាញដោះស្រាយវិវាទពាណិជ្ជកម្ម

...

ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលើកទី១២ នៃ​ អ.ដ.ក.

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់មន្ត្រីនៃរដ្ឋបាលក្រុងអរិយក្សត្រ ស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកខ្សាច់កណ្ដាល ក្នុងខេត្តកណ្ដាល។