នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានដំណើរការនៃការប្រទ្បងប្រជែង ជ្រេីសរេីស​មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២​នៃ​ អ.ដ.ក​.​ ដំណាក់កាលទី២​ លេីវិញ្ញាសាសួរផ្ទាល់មាត់​ (ការសម្ភាស)។

នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានដំណើរការនៃការប្រទ្បងប្រជែង

ជ្រេីសរេីស​មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២​នៃ​ អ.ដ.ក​.​ ដំណាក់កាលទី២​ លេីវិញ្ញាសាសួរផ្ទាល់មាត់​ (ការសម្ភាស)។

ការសម្ភាសនេះ ត្រូវបានធ្វើទ្បើងដោយគណៈមេប្រយោគមួយ​ដែលដឹកនាំផ្ទាល់ដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងមានបេក្ខជនដែលត្រូវបានជ្រើសរើសជាប់នៅដំណាក់កាលទី១ ត្រូវធ្វើការសម្ភាសចំនួន ៦០ រូប។

ដំណើរការនៃការសម្ភាសនេះ បានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ ច្បាស់លាស់ និងប្រកបដោយតម្លាភាព ដោយមុនពេលសម្ភាស បេក្ខជនទាំងអស់ត្រូវបានត្រួតពិនិត្យ និងមិនអនុញ្ញាតឱ្យយកចូល ឬប្រើប្រាស់នូវសំណៅឯកសារ ទូរសព្ទ និងមធ្យោបាយទំនាក់ទំនងផ្សេងៗ ព្រមទាំងត្រូវចាប់ឆ្នោតជ្រើសរើសលំដាប់វេនសម្រាប់ការចូលសម្ភាស។

កិច្ចដំណេីរការនៃការសម្ភាសនេះ ត្រូវបានធ្វើឡើងដោយឈរ​លើគោលការណ៍អនាមិកភាព ពោលគឺ ទាំងអត្តសញ្ញាណ អត្តលេខ លំដាប់លេខរៀងចូលសម្ភាសរបស់បេក្ខជននីមួយៗ មិនត្រូវបានបង្ហាញ នៅក្នុងអំទ្បុងពេលសម្ភាសនោះឡើយ។

សូមគូសបញ្ជាក់ផងដែរថា លទ្ធផលស្ថាពរនៃការប្រទ្បងប្រជែងនេះ ត្រូវបានប្រកាសភ្លាមៗ ក្រោយបញ្ចប់នៃការសម្ភាស ដោយក្នុងនោះ បេក្ខជនដែលត្រូវបានជ្រើសរើសជាប់ជាស្ថាពរមានចំនួន ៣០ រូប (ស្ត្រី ៧ រូប) និងមានបេក្ខជនជាប់បម្រុងចំនួន ៦ រូប (ស្ត្រី ២ រូប) ។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។

...

ខេត្តបាត់ដំបង÷ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ នរគបាលប៉ុស្តិរដ្ឋបាល និងការិយាល័យជំនាញក្នុងស្រុកសង្កែ នៃខេត្តបាត់ដំបង សរុបប្រមាណ ៨០នាក់។

...

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយបដិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃចំណាត់ការសំណុំរឿងក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត​ ដោយក្នុងនោះ​ អង្គប្រជុំបានពិនិត្យ​ និងពិភាក្សា​លេីចំណុចសំខាន់ៗ​ មួយចំនួន​ :

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងប្រគល់នូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមជាមន្ត្រីនៃរដ្ឋបាលសាលារាជធានី ខណ្ឌដូនពេញ ខណ្ឌកំបូល ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ