ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី ប៉ឹង កល្យាណ, លោក ឡា សាំងថង និងលោក ជ្រិន បូឡី បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងការបែងចែកដីដែលជាទ្រព្យមរតកមួយករណីដោយជោគជ័យ។

វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

————————————

ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី ប៉ឹង កល្យាណ, លោក ឡា សាំងថង និងលោក ជ្រិន បូឡី បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងការបែងចែកដីដែលជាទ្រព្យមរតកមួយករណីដោយជោគជ័យ។

សំណុំរឿងវិវាទនេះ កើតចេញពីទំនាស់លេីការ​បែងចែកដីដែលជាមរតករបស់ឪពុកម្តាយ​ ហេីយភាគីវិវាទបានព្យាយាមរកដំណោះស្រាយវិវាទ​ ទាំងនៅថ្នាក់មូលដ្ឋាន​ ទាំងនៅតុលាការ​ តាំងពីឆ្នាំ២០២១​ ប៉ុន្តែ នៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធី។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។

ព័ត៌មាន ថ្មីៗ

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទចំនួន ២ករណី ជូនប្រជាពលរដ្ឋដល់មូលដ្ឋានរស់នៅ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅ ការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តមណ្ឌលគិរី

...

វិវាទពាក់ព័ន្ធនឹងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនទ្រព្យ (ផ្ទះ) មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងដីធ្លី

...

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានអញ្ជេីញចូលរួមកម្មវិធីបិទសិក្ខាសាលាបណ្តុះបណ្តាល ពង្រឹងសមត្ថភាព​ ស្តីពីប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា