នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី សន សូនី និង លោក ជា ដារ៉ាវុធ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទក្នុងគ្រួសារមួយករណីពាក់ព័ន្ធនឹងការបែងចែកទ្រព្យសម្បត្តិរួមក្រោយបញ្ចប់ចំណងអាពាហ៍ពិពាហ៍ដោយជោគជ័យ។

វិវាទក្នុងគ្រួសារមួយករណីពាក់ព័ន្ធនឹងការបែងចែកទ្រព្យសម្បត្តិរួម ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

————————————

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី សន សូនី និង លោក ជា ដារ៉ាវុធ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទក្នុងគ្រួសារមួយករណីពាក់ព័ន្ធនឹងការបែងចែកទ្រព្យសម្បត្តិរួមក្រោយបញ្ចប់ចំណងអាពាហ៍ពិពាហ៍ដោយជោគជ័យ។

សំណុំរឿងនេះ កើតចេញពីការបញ្ចប់ចំណងអាពាហ៍ពិពាហ៍ដោយស្ម័គ្រចិត្ត និងមានបំណងបែងចែកទ្រព្យសម្បត្តិរួម ដោយសហព័ទ្ធមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍។ ករណីវិវាទខាងលើ ត្រូវបានភាគីទាំងពីរដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែមករា ឆ្នាំ២០២៥ នេះ ដើម្បីស្នើសុំចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទទទួលស្គាល់ការបែងចែកទ្រព្យសម្បត្តិរកស៊ីរួមគ្នា។

គូភាគីបានបង្ហាញឆន្ទៈព្រមព្រៀងនឹងគ្នាដោយស្ម័គ្រចិត្ត ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងការធ្វើបាឋកថា ស្តីពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់សិស្សមន្ត្រី-កម្មសិក្សាការីនៅសាលាភូមិន្ទរដ្ឋបាល

...

នាថ្ងៃអង្គារ ៧កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., លោកជំទាវ ឃុត ស៊ាងអៃ អគ្គលេខាធិការរងនៃ អ.ដ.ក. និងលោក យន់ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានស្រាវជ្រាវ បច្ចេកទេស និងកិច្ចការច្បាប់នៃ អ.ដ.ក. បានទទួលជួបពិភាក្សាការងារជាមួយអង្គការសកម្មភាពដើម្បីកុមារ (APLE) ។

...

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. និងជាប្រធានគណៈកម្មការចំពោះកិច្ចពិនិត្យ និងវាយតម្លៃលើការបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងសម្រេចលើពាក្យស្នើសុំបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី១។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអង្គការ និងសមាគមជនជាតិដើមភាគតិច ចំនួន ៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅសហគមជនជាតិដើមភាគតិច

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកែប បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានជួបប្រជុំជាមួយនឹង គណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា ដេីម្បី​ពិភាក្សា​ឈ្វេងយល់ពីវឌ្ឍនភាពការងារនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងក្របខ័ណ្ឌនៃ​ អ.ដ.ក