ខេត្តបាត់ដំបង៖ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក រ៉េន រស់ និង លោក ហុង គុណ បានចុះសម្រុះសម្រួលដោះស្រាយវិវាទដល់មូលដ្ឋានស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពាក់ព័ន្ធនឹងករណីវិវាទដីធ្លី។

មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះសម្រុះសម្រួលដោះស្រាយវិវាទដល់មូលដ្ឋាន ជូនប្រជាពលរដ្ឋរស់នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង

————————————

ខេត្តបាត់ដំបង៖ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក រ៉េន រស់ និង លោក ហុង គុណ បានចុះសម្រុះសម្រួលដោះស្រាយវិវាទដល់មូលដ្ឋានស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពាក់ព័ន្ធនឹងករណីវិវាទដីធ្លី។

ដោយមានការស្នើសុំពីគូភាគី និងដោយទទួល​បានកិច្ចសហការល្អពីលោកចៅសង្កាត់ស្វាយប៉ោ, មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះសម្រុះសម្រួលដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបានប្រើប្រាស់ទីតាំងនៅក្នុងសាលាសង្កាត់ស្វាយប៉ោ​ ជាកន្លែង​ធ្វើកិច្ចប្រជុំសម្រុះសម្រួលផ្សះផ្សាវិវាទ។

សូមគូសបញ្ជាក់ថា ផ្អែកតាមបទប្បញ្ញត្តិរបស់ អ.ដ.ក. មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ឬក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទ មានសិទ្ធិស្នើសុំកិច្ចសហការពីស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយសំណុំរឿងវិវាទនៅក្នុងក្របខ័ណ្ឌ អ.ដ.ក.។

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល លើជំនាញសម្រុះសម្រួលដោះស្រាយវិវាទ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះធ្វើការសម្រុះសម្រួលដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានចំនួន ៣ ករណី។

...

ខេត្តព្រះសីហនុ៖ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចាត់តាំងពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.), លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. អមដោយមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមានលោក ហួន សុខនីម និង លោកស្រី ហួត លីនដា បានចុះពិនិត្យ និងស្រាវជ្រាវទីតាំងដីផ្ទាល់ដែលជាកម្មវត្ថុនៃវិវាទ។

...

នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានចេញកំណត់ហេតុព្រមព្រៀង​បញ្ចប់វិវាទ លើករណីសំណុំរឿងកិច្ចសន្យា​ពាណិជ្ជកម្មមួយករណី​ បន្ទាប់ពីលោក​ តាន់ គាតតិច មេធាវីតំណាងដោយអាណត្តិរបស់ភាគីវិវាទ និងលោក​ ជា ចាន់រិទ្ធ ដែលជាមេធាវីតំណាងដោយអាណត្តិរបស់ភាគីវិវាទម្ខាងទៀត បានដាក់ពាក្យស្នើសុំរៀបចំកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ មក អ.ដ.ក.។

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលេីអនុស្សរណៈនៃការយោគយល់គ្នា

...

អបអរសាទរ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ៧ មករា ១៩៧៩ - ៧ មករា ២០២៥