នៅថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ឡាយ អូន, លោកស្រី ជូ វិនាថ និង លោក ហ៊ូ ប៊ុនណន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទក្នុងគ្រួសារមួយករណីដោយជោគជ័យ ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ។

វិវាទក្នុងគ្រួសារមួយករណី ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ជោគជ័យ ដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

————————————

នៅថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ឡាយ អូន, លោកស្រី ជូ វិនាថ និង លោក ហ៊ូ ប៊ុនណន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទក្នុងគ្រួសារមួយករណីដោយជោគជ័យ ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ។

សំណុំរឿងនេះ កើតឡើងរវាងបងប្អូនបង្កើត ដោយចង់បន្តទំនាក់ទំនងល្អក្នុងនាមសាច់ញាតិនឹងគ្នា ទើបភាគីម្ខាងបានដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែកញ្ញា ឆ្នាំ២០២៤ ដើម្បីស្នើសុំសម្រុះសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធី។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។

ព័ត៌មាន ថ្មីៗ

...

នៅថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ជំទាវ ជា វាសនា រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អមដោយ លោកស្រី ហួត លីនដា មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. លើសំណុំរឿងវិវាទកាន់កាប់ដីធ្លី មួយករណី។

...

អគ្គលេខាធិការ​ដ្ឋាន​នៃ​ អ.ដ.ក.​ រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយ​វិវាទក្នុងក្របខ័ណ្ឌនៃ​ អ.ដ.ក.​ និងផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំលើកទី៧ របស់ អ.ដ.ក.

...

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ទិត ឡាយ និងលោក ហង់ ហ៊ីដ្រា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងវិវាទកិច្ចសន្យាខ្ចីប្រាក់ បានដោយជោគជ័យ។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក សៅ ព្រឿន, លោក អែម ប៊ុន្នី, ងន សុខជា និងលោក សុក ហៃ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ បានដោយជោគជ័យ។

...

ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ផាវ ផារី, លោក ណុប គុជ និងលោកស្រី ពេជ ចរិយា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទជំពាក់ប្រាក់មួយករណី បានដោយជោគជ័យ។ សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចបង់ថ្លៃសេវាកម្ម តាំងពីឆ្នាំ២០២៣ គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទនេះ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែកញ្ញា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។