ពាក្យស្លោកបុរាណខ្មែរថា “ធ្ងន់នៅថ្ម ក្រនៅក្តី”

ពាក្យស្លោកបុរាណខ្មែរថា “ធ្ងន់នៅថ្ម ក្រនៅក្តី”

ពាក្យស្លោកនេះ ប្រកបទៅដោយភាពសត្យានុម័ត ព្រោះពុំមានន័យធៀបដែលធ្វើឱ្យពិបាកក្នុងការយល់ឡើយ ជាធម្មតារបស់សភាពជាថ្ម គឺតែងតែធ្ងន់ទៅតាមទំហំនៃថ្មនោះ ចំណែកឯរឿងក្ដីក្ដាំនេះវិញ គឺពុំមានមនុស្សណាដែលប្រាថ្នាចង់ឱ្យកើតមាននោះឡើយ។

ថេរដីការបស់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម "ដុំថ្មវាធ្ងន់ជាងគេទាំងអស់ រីឯរឿងក្ដី ជម្លោះឈ្លោះប្រកែក គឺជារឿងនាំឱ្យក្របំផុតសម្រាប់មនុស្សដែលកើតរឿងជម្លោះឈ្លោះប្រកែកនេះ មិនងាយដាច់ស្រេចទេ កើតក្ដីក្ដាំប្តឹងផ្តល់គ្នា រីកលើរីកក្រោមប្រៀបបានទៅនឹងត្បាល់កិនម្សៅយ៉ាងដូច្នោះដែរ ដែលជាហេតុនាំទៅរកក្ដីមហន្តរាយ បានជាបុរាណលោកថា ធ្ងន់នៅថ្ម ក្រនៅក្ដី ដូច្នេះ"។

ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានលើកឡើងអំពីពាក្យ “ធ្ងន់នៅថ្ម ក្រនៅក្ដី” ថា​ កាលណាមានរឿងក្តីហើយ អ្វីដែលប្រជាពលរដ្ឋគាត់ចង់បានពិតប្រាកដ គឺរឿងឈ្នះហើយនិងចាញ់ ប្រសិនបើពួកគាត់គិតតែនឹងរឿងឈ្នះចាញ់ តើពួកគាត់មានពេលឯណាទៅគិតពីរឿងការរកស៊ីដើម្បីជីវភាព តើមានពេលឯណាទៅធ្វើសកម្មភាពសម្រាប់បម្រើឱ្យគ្រួសារ គឺមានតែមួយគត់​ ប្រមូលមកពីគ្រួសារដើម្បីធ្វើសកម្មភាព ដើម្បីយកឈ្នះលើរឿងក្ដី ពឹងអ្នកនេះបន្តិច ពឹងអ្នកនោះបន្តិច ដែលជាហេតុបណ្ដាលឱ្យគ្មានពេលរកស៊ី ទាំងអារម្មណ៍ផ្លូវចិត្ត ទាំងពេលវេលា គឺខាតទាំងអស់។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។

...

ខេត្តបាត់ដំបង÷ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ នរគបាលប៉ុស្តិរដ្ឋបាល និងការិយាល័យជំនាញក្នុងស្រុកសង្កែ នៃខេត្តបាត់ដំបង សរុបប្រមាណ ៨០នាក់។

...

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយបដិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃចំណាត់ការសំណុំរឿងក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត​ ដោយក្នុងនោះ​ អង្គប្រជុំបានពិនិត្យ​ និងពិភាក្សា​លេីចំណុចសំខាន់ៗ​ មួយចំនួន​ :

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងប្រគល់នូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមជាមន្ត្រីនៃរដ្ឋបាលសាលារាជធានី ខណ្ឌដូនពេញ ខណ្ឌកំបូល ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ