ទិសដៅ​ការងារជាអាទិភាពរបស់​ អ.ដ.ក.​ ទាំង​ ៥​ ដែល​ដាក់ចេញដោយ​ ឯកឧត្ដម​ កេីត​ រិទ្ធ​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ និងជាប្រធាន​ អ.ដ.ក.

ទិសដៅ​ការងារជាអាទិភាពរបស់​ អ.ដ.ក.​ ទាំង​ ៥​ ដែល​ដាក់ចេញដោយ​ ឯកឧត្ដម​ កេីត​ រិទ្ធ​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ និងជាប្រធាន​ អ.ដ.ក.

ព័ត៌មាន ថ្មីៗ

...

ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ចាន់ ណាលីន, លោកស្រី ពេជ ចរិយា និងលោក ហួរ សុវឌ្ឍនា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ បានដោយជោគជ័យ។

...

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងតាមការចាត់តាំងពី ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃអ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរង នៃអ.ដ.ក. និងជាក្រុមការងារបច្ចេកទេសឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV) បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រ្ដីលើកទី៤ ឆ្នាំ២០២៤-២០៣០ ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីក្រសួងស្ថាប័ន និងអង្គការពាក់ព័ន្ធប្រមាណជាង ៥៨ រូប នៅសណ្ឋាគារកាំបូឌីយ៉ាណា ។

...

ថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ជ្រិន បូឡី, លោកស្រី ប៉ឹង កល្យាណ និងលោក ឡា សាំងថង បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ របស់ប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល។

...

ខេត្តព្រះសីហនុ÷ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការស្នើសុំពីគូភាគី និងដោយទទួលបានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន, មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី ជូ វិនាថ និង លោក ចាន់ ណាលីន បានចុះធ្វើការសម្រុះសម្រួលដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន លើសំណុំរឿងពាក់ព័ន្ធនឹងវិវាទមរតក ដែលមានទីតាំងស្ថិតនៅក្រុងកំពង់សោម ខេត្តព្រះសីហនុ។

...

វិវាទពាក់ព័ន្ធនឹងដីធ្លី អូសបន្លាយពេល ៤ឆ្នាំមួយទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

ថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក កែវ សង្រួម, លោក សឿន សុភក្តិ និងលោក ជា ដារ៉ាវុធ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទក្នុងគ្រួសារមួយករណីដោយជោគជ័យ របស់ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺ។