នៅថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ជំទាវ ជា វាសនា រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អមដោយ លោកស្រី ហួត លីនដា មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. លើសំណុំរឿងវិវាទកាន់កាប់ដីធ្លី មួយករណី។

វិវាទដីធ្លីមួយករណី ត្រូវបានបិទបញ្ចប់នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

---------------------------------------------

នៅថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ជំទាវ ជា វាសនា រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អមដោយ លោកស្រី ហួត លីនដា មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. លើសំណុំរឿងវិវាទកាន់កាប់ដីធ្លី មួយករណី។

ក្នុងខណៈពេលរង់ចាំភាគីម្ខាងទៀត លោកជំទាវ ជា វាសនា បានផ្តល់ការប្រឹក្សាយោបល់ផ្នែកចិត្តសាស្រ្ត ជូនដល់ភាគីវិវាទ ដោយផ្អែកលើមូលដ្ឋាននៃអង្គហេតុ និងអង្គច្បាប់ ក៏ដូចជាលទ្ធភាពនៃការឈានទៅរកដំណោះស្រាយវិវាទផងដែរ។

ជាលទ្ធផល ភាគីវិវាទបានពិចារណាលើហេតុផល និងជ្រើសរើសយកការបញ្ចប់វិវាទដោយខ្លួនឯង ដែលបានធ្វើឱ្យគាត់មានអារម្មណ៍ធូរស្រាល ជ្រះស្រឡះក្នុងចិត្ត​ និងមានកម្លាំង​ ថាមពលវិជ្ជមានឡេីងវិញ​ ព្រមទាំងបានថ្លែងអំណរគុណដល់មន្រ្តីសម្រុះសម្រួលដោះស្រាយនៃ​ ​អ.ដ.ក ដោយបានចាត់ការលើសំណុំរឿងរបស់គាត់ ប្រកបដោយការយកចិត្តទុកដាក់ ផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅដល់រូបគាត់ តាំងពីដើមរហូតដល់ចប់។

ភាគីបានដាក់ពាក្យស្នើសុំមន្រ្តីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បញ្ចប់វិវាទរបស់គាត់ ចាប់ពីពេលនេះតទៅ។

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាសមាជិកនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងដីធ្លី ជូនប្រជាពលរដ្ឋរស់នៅភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក បានដឹកនាំមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលរាជធានីភ្នំពេញ។

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបន្តចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញ និងប្រជាពលរដ្ឋក្នុងខេត្តកែប

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជំនាន់ទី៣

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)