នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហួន សុខនីម មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់ដី ចំនួន ២ កន្លែង ដែលមានទីតាំងស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែមករា ឆ្នាំ២០២៥ នេះ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់ដី មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

————————————

នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហួន សុខនីម មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់ដី ចំនួន ២ កន្លែង ដែលមានទីតាំងស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែមករា ឆ្នាំ២០២៥ នេះ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។

 

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម យ៉ម​ ផារ៉ូត​ ប្រតិភូរាជរដ្ឋាភិបាល​ និងជាអគ្គលេខាធិការនៃ​ អ.ដ.ក.​ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាជជែកដេញដោលស្តីពី​ "វិវាទពាណិជ្ជកម្ម​ និងយន្តការដោះស្រាយ​ តាមរយៈ​សន្ធានកម្ម​ មជ្ឈតកម្ម​ ឬតុលាការ"​ ដែលសហការរៀបចំដោយ​សមាគមបញ្ញវ័ន្តកម្ពុជាដេីម្បីអភិវឌ្ឍន៍,​ ក្រុមមេធាវី​ អាស៊ី​កម្ពុជា​,​ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំបាឋកថា ស្ដីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ដល់ សាស្ត្រាចារ្យ និងសិស្សនិស្សិតនៃសាកលវិទ្យាល័យ អាសុី អឺរ៉ុប

...

រដ្ឋបាលខេត្តសៀមរាប ក្លាយជាដៃគូទី៩ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ​ ជាមួយ​ អ.ដ.ក.

...

ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមានលោកស្រី ហួត លីនដា, លោក ហុង ប៊ុនហួរ និងលោក ជា សុខចាន់ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងវិវាទកិច្ចសន្យាខ្ចីប្រាក់ បានដោយជោគជ័យ។

...

នៅថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ឡាយ អូន, លោកស្រី ជូ វិនាថ និង លោក ហ៊ូ ប៊ុនណន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទក្នុងគ្រួសារមួយករណីដោយជោគជ័យ ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ។

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ