ក្នុងច្បាប់ល្បើកថ្មី

ក្នុងច្បាប់ល្បើកថ្មីត្រង់ឃ្លានេះ គឺជាស្នាដៃដ៏ថ្លៃថ្លារបស់ អ្នកភិរម្យភាសាអ៊ូ (ក្រម ង៉ុយ) ដែល លោកបានបំផុសនូវគំនិតហាមប្រាម​ បង្ការកុំឱ្យមាននូវវិវាទដីធ្លី​កើតឡើងដោយសារមហិច្ឆតារបស់មនុស្សដែលតែងមានការចង់បានមិនចេះស្កប់ស្កល់។ បើកាលណាកើតមានវិវាទក្ដីក្ដាំ និង/ឬមានការប្ដឹងផ្ដល់គ្នានោះ វានឹងនាំឲ្យមានការខាតបង់ទ្រព្យធន ពេលវេលារកស៊ី​ ហេីយឥតចំណេញអ្វីឡើយ។

បេសកកម្មរបស់ អ.ដ.ក. មានគោលដៅសំខាន់ជួយកាត់បន្ថយនូវវិវាទ, លេីកកម្ពស់វប្បធម៌សន្តិភាពនិយម និងការយោគយល់គ្នា ដើម្បីបង្កបរិយាកាសសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងនាំមកនូវភាពសុខដុមរមនានៅក្នុងសង្គមជាតិ។

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាសមាជិកនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងដីធ្លី ជូនប្រជាពលរដ្ឋរស់នៅភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក បានដឹកនាំមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលរាជធានីភ្នំពេញ។

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបន្តចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញ និងប្រជាពលរដ្ឋក្នុងខេត្តកែប

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជំនាន់ទី៣

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)