មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ជា ដារ៉ាវុធ និង លោក ងន សុខជា បានចុះធ្វើការសម្រុះសម្រួលដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន លើសំណុំរឿងពាក់ព័ន្ធនឹងវិវាទដីធ្លី

ខេត្តបាត់ដំបង÷ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការស្នើសុំពីគូភាគី និងដោយទទួលបានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន, មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ជា ដារ៉ាវុធ និង លោក ងន សុខជា បានចុះធ្វើការសម្រុះសម្រួលដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន លើសំណុំរឿងពាក់ព័ន្ធនឹងវិវាទដីធ្លី ដែលមានទីតាំងស្ថិតនៅឃុំក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សូមគូសបញ្ជាក់ថា ផ្អែកតាមបទប្បញ្ញត្តិរបស់ អ.ដ.ក. មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ឬក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទ មានសិទ្ធិស្នើសុំកិច្ចសហការពីស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយសំណុំរឿងវិវាទនៅក្នុងក្របខ័ណ្ឌ អ.ដ.ក.។

ព័ត៌មាន ថ្មីៗ

...

ក្រសួងមហាផ្ទៃ បានគាំទ្រនូវសំណេីរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងបានស្នេីអភិបាលនៃគណ:អភិបាលរាជធានី ខេត្ត ផ្តល់កិច្ចសហការ និងសម្របសម្រួលជាមួយ អ.ដ.ក. ដេីម្បីឱ្យ អ.ដ.ក. ផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក អៀម ប៊ុនលី, លោកស្រី ស ស៊ីយេត និង លោកស្រី រាជ្យ ច័ន្ទថេង បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងទំនាស់ដីធ្លីដោយជោគជ័យ។

...

នាថ្ងៃព្រហស្បត្តិ៍ ១៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បាន​រៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសជូនដល់មន្ត្រីជាប់កិច្ចសន្យាថ្មី​ចំនួន ២៥ រូប ដែល​ទើប​ត្រូវ​បាន​ជ្រើសរើស​ជាប់ឱ្យមកបំពេញការងារ​នៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបន្តចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តស្ទឹងត្រែង

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)