វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

————————————

នៅថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ លោក ផាវ​ ផារី​ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែមករា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។

 

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកែប បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានជួបប្រជុំជាមួយនឹង គណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា ដេីម្បី​ពិភាក្សា​ឈ្វេងយល់ពីវឌ្ឍនភាពការងារនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងក្របខ័ណ្ឌនៃ​ អ.ដ.ក

...

នៅថ្ងៃចន្ទ ២ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានអញ្ជើញជាអធិបតី ក្នុងកិច្ចពិភាក្សាស្តីពី “អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យមូលបត្រ” ដែលជាផ្នែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ​ ដែលបានចុះរវាង​ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង និយ័តករមូលបត្រកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ។

...

កម្រងរូបភាពសកម្មភាព ក្នុងសិក្ខាសាលាថ្នាក់ជាតិ លើកទី១​ របស់​ អ.ដ.ក.​ ក្រោមប្រធានបទ ស្តីពី

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. អ.ដ.ក. នឹងសិក្សាអំពីការរៀបចំសេចក្តីព្រាងច្បាប់សន្ធានកម្ម និងពិចារណាស្នើបង្កើតឱ្យមានវិជ្ជាជីវៈថ្មីនៅកម្ពុជា ហៅថា "សន្ធានការី"

...

អ.ដ.ក. នឹងសិក្សាបង្កើតឱ្យមានការិយាល័យតំណាងរបស់ អ.ដ.ក. ចំនួន ១ ការិយាល័យបន្ថែមទៀត ស្របតាមគោលនយោបាយ បង្ខិតសេវាដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន នៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល