វិវាទពាក់ព័ន្ធនឹងមរតក មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

វិវាទពាក់ព័ន្ធនឹងមរតក មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

————————————

ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ហ៊ូ ប៊ុនណន, លោកស្រី ជូ វិនាថ, លោក ឡាយ អូន និងលោក សេក សុវណ្ណ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងមរតក របស់ប្រជាពលរដ្ឋរស់នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

កន្លងមកគូភាគី ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នាបានធ្វើការស្វែងរកដំណោះស្រាយ ប៉ុន្តែ មិនទទួលបានជោគជ័យ។ ទើបនៅអំឡុងខែមករា ឆ្នាំ២០២៥ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។

ព័ត៌មាន ថ្មីៗ

...

នៅថ្ងៃទី២៣​ ខែតុលា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ នៃ អ.ដ.ក. លោកស្រី ចាន់ ផូវឌ្ឍនៈ និងលោក​ ហួន​ សុខនីម​ និងដោយមានការគាំទ្របច្ចេកទេសសម្រុះសម្រួលផ្សះផ្សាដោយលោកជំទាវ ជា វាសនា សមាជិកនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទ​ ១​ ករណី​ ពាក់ព័ន្ធនឹងការទាមទារបែងចែកភាគលាភប្រាក់ចំណេញតាមកិច្ចសន្យាក្រុមហ៊ុន​ ( ការចូលហ៊ុន)​ ម៉ៅការសាងសង់។

...

សូមអនុមោទនា​ ពិធីបុណ្យមាឃបូជា

...

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ង៉ាក់ ប៊ុនធី, លោក លី សុភាព និងលោក ម៉ែន វណ្ណរិទ្ធ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ បានដោយជោគជ័យ។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ

...

នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី ណុប ចាន់លក្ខិណា និងលោក សុក ហៃ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។

...

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមានលោកស្រី ពេជ ចរិយា, លោក ងាក់ ប៊ុនធី និង លោក សុកហៃ បានចុះសម្រុះសម្រួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋដល់មូលដ្ឋាន លើសំណុំរឿងពាក់ព័ន្ធនឹងវិវាទដីធ្លី នៅឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។