វិវាទពាក់ព័ន្ធនឹងការលក់ឡៃឡុងអចលនទ្រព្យដែលមានដីនិងផ្ទះ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ​ នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

វិវាទពាក់ព័ន្ធនឹងការលក់ឡៃឡុងអចលនទ្រព្យដែលមានដីនិងផ្ទះ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ​ នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

————————————

នៅថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ងន សុខជា និងលោក សុក ហៃ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងការលក់ឡៃឡុងអចលនទ្រព្យដែលមានដី​ និងផ្ទះ តាមនីតិវិធីរបស់តុលាការ ជូនប្រជាពលរដ្ឋរស់នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សំណុំរឿងវិវាទនេះ កើតចេញពីករណីកិច្ចសន្យាខ្ចីប្រាក់ ហើយភាគីម្ខាងបានធ្វើការដាក់ពាក្យបណ្តឹងទៅតុលាការ និងត្រូវបានតុលាការធ្វើការលក់ឡៃឡុងលើអចលនទ្រព្យមួយកន្លែងមានដីនិងផ្ទះ។ ក្រោយមកនៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបន្តចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តស្វាយរៀង

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានសម្របសម្រួលការអនុវត្តលទ្ធផលនៃ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដើម្បីបញ្ចប់វិវាទជាស្ថាពរ

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាអាជីវកម្ម មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣ ក្នុងដំណាក់កាលទី១ លើវិញ្ញាសាសរសេរ