មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងដីធ្លី ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងដីធ្លី ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

————————————

ខេត្តកំពង់ចាម÷ ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមានលោក ម៉ែន វណ្ណរិទ្ធ និងលោក អៀម ប៊ុនលី បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងដីធ្លី បានដោយជោគជ័យ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅស្រុកបាធាយ ខេត្តកំពង់ចាម។ សំណុំរឿងវិវាទនេះ ត្រូវបានភាគីម្ខាង ដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ដើម្បីធ្វើការសម្រុះសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធី។

ដោយមានការស្នើសុំពីគូភាគី និងដោយទទួលបានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ, មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបានប្រើប្រាស់ទីតាំងនៅសាលាស្រុក ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

សូមគូសបញ្ជាក់ថា ផ្អែកតាមបទប្បញ្ញត្តិរបស់ អ.ដ.ក. មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ឬក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទ មានសិទ្ធិស្នើសុំកិច្ចសហការពីស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយសំណុំរឿងវិវាទនៅក្នុងក្របខ័ណ្ឌ អ.ដ.ក.។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបន្តចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តស្វាយរៀង

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានសម្របសម្រួលការអនុវត្តលទ្ធផលនៃ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដើម្បីបញ្ចប់វិវាទជាស្ថាពរ

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាអាជីវកម្ម មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣ ក្នុងដំណាក់កាលទី១ លើវិញ្ញាសាសរសេរ