ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.

-----------------------

ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា ជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. លើរបៀបវារៈសំខាន់ៗ ចំនួន ៤ ដូចខាងក្រោម÷

១-គម្រោងនៃការបង្កើតការិយាល័យតំណាងរបស់ អ.ដ.ក. នៅតាមខេត្តភូមិភាគឦសាន្ត

២-ការចុះអនុវត្តគម្រោងឆ្ពោះទៅមូលដ្ឋានរបស់ អ.ដ.ក. និងការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយរដ្ឋបាលរាជធានី-ខេត្ត

៣-ការទៅបំពេញទស្សនកិច្ចសិក្សានៅសាធារណៈរដ្ឋកូរ៉េ

៤-ការធ្វើកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ។

ព័ត៌មាន ថ្មីៗ

...

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. និងជាប្រធានគណៈកម្មការចំពោះកិច្ចពិនិត្យ និងវាយតម្លៃលើការបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងសម្រេចលើពាក្យស្នើសុំបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី១។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអង្គការ និងសមាគមជនជាតិដើមភាគតិច ចំនួន ៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅសហគមជនជាតិដើមភាគតិច

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកែប បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានជួបប្រជុំជាមួយនឹង គណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា ដេីម្បី​ពិភាក្សា​ឈ្វេងយល់ពីវឌ្ឍនភាពការងារនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងក្របខ័ណ្ឌនៃ​ អ.ដ.ក

...

នៅថ្ងៃចន្ទ ២ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានអញ្ជើញជាអធិបតី ក្នុងកិច្ចពិភាក្សាស្តីពី “អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យមូលបត្រ” ដែលជាផ្នែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ​ ដែលបានចុះរវាង​ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង និយ័តករមូលបត្រកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបន្តសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកណ្តាល