វិវាទដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)
វិវាទដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)
————————————
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ហុង គុណ និង លោក ណុប គុជ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់នូវវិវាទដីធ្លីមួយករណី បានដោយជោគជ័យ។
ចំពោះសំណុំរឿងពាក់ព័ន្ធនឹងវិវាទដីធ្លីនេះ គូភាគីធ្លាប់បានស្វែងរកដំណោះស្រាយវិវាទ ប៉ុន្តែនៅមិនទាន់បានទទួលជោគជ័យនៅទ្បេីយ។ ក្រោយមក ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយសន្តិវិធី។
គូភាគី តាមរយៈមេធាវីជាតំណាងរបស់ខ្លួន បានចូលរួមក្នុងដំណើរការសម្រុះសម្រួលដោះស្រាយវិវាទ ក្រោមការដឹកនាំរបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. តាំងពីពេលចាប់ផ្តេីមនីតិវិធី រហូតឈានដល់ការឯកភាពគ្នាបញ្ចប់វិវាទ ហេីយបានចុះហត្ថលេខាលេីកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ។