អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាកា​រ​ ( អ.ដ.ក.)​ និង សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា​ បានសហការរៀបចំសិក្ខាសាលាស្តីពី “ការដោះស្រាយវិវាទកម្មសិទិ្ធបញ្ញា​ តាមយន្តការផ្សះផ្សា

អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាកា​រ​ ( អ.ដ.ក.)​ និង សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា​ បានសហការរៀបចំសិក្ខាសាលាស្តីពី “ការដោះស្រាយវិវាទកម្មសិទិ្ធបញ្ញា​ តាមយន្តការផ្សះផ្សា"

-----------------------------

ថ្ងៃអង្គារ​ ៣​កើត ខែពិសាខ​ ឆ្នាំម្សាញ់​ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩​ ខែមេសា​ឆ្នាំ២០២៥ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល​ និងជាអគ្គលេខាធិការនៃ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានអញ្ជើញជាអធិបតី​ ក្នុងសិក្ខាសាលាស្តីពី “ការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា​ តាមយន្តការផ្សះផ្សា"​ ។

សិក្ខាសាលា​នេះ​ ក៏មានការអញ្ជេីញចូលរួមពីតំណាងនៃក្រសួ​ង-ស្ថាប័ន​ពាក់ព័ន្ធ​ រួមមាន​ :​ ក្រសួង​ពាណិជ្ជកម្ម​,​ ក្រសួង​ឧស្សាហកម្ម​ បច្ចេកវិទ្យា​ និងនវានុវត្ត​,​ ក្រសួងវប្បធម៌​ និងវិចិត្រ​សិល្បៈ​,​ សមាគម​កម្មសិទ្ធិបញ្ញា​កម្ពុជា​ និងមជ្ឈមណ្ឌល​ស្រាវជ្រាវ​ច្បាប់ចិន-អាស៊ាន​ និងមន្ត្រី​អនុវត្ត​ច្បាប់​ មេធាវី​ ព្រមទាំងអ្នក​សិក្សាស្រាវជ្រាវច្បាប់​ផ្នែក​កម្មសិទ្ធិបញ្ញា​ សរុបប្រមាណជា​ ១៣០​ រូប។

សិក្ខាសាលានេះត្រូវបានរៀបចំក្នុងគោលបំណងសំខាន់ដេីម្បីផ្សព្វផ្សាយ​ និងលេីក​កម្ពស់ការយល់ដឹងអំពី​យន្តការដោះស្រាយវិវាទ​កម្មសិទ្ធិបញ្ញា​នៅកម្ពុជា​ ពិសេស​ យន្តការដោះស្រាយវិវាទដែលធ្វេីទ្បេីងដោយអាជ្ញាធរជាតិ​ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ ដែលជាស្ថាប័នថ្នាក់ជាតិថ្មីមួយ​។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។

...

ខេត្តបាត់ដំបង÷ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ នរគបាលប៉ុស្តិរដ្ឋបាល និងការិយាល័យជំនាញក្នុងស្រុកសង្កែ នៃខេត្តបាត់ដំបង សរុបប្រមាណ ៨០នាក់។

...

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយបដិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃចំណាត់ការសំណុំរឿងក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត​ ដោយក្នុងនោះ​ អង្គប្រជុំបានពិនិត្យ​ និងពិភាក្សា​លេីចំណុចសំខាន់ៗ​ មួយចំនួន​ :

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងប្រគល់នូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមជាមន្ត្រីនៃរដ្ឋបាលសាលារាជធានី ខណ្ឌដូនពេញ ខណ្ឌកំបូល ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ