វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

————————————

នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ លោក រ៉េន រស់ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់នូវវិវាទពាក់ព័ន្ធនឹងវិវាទកិច្ចសន្យាខ្ចីប្រាក់ ដោយជោគជ័យ។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែមីនា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។

ព័ត៌មាន ថ្មីៗ

...

នៅថ្ងៃសៅរ៍​ទី២៥​ ខែមករា ឆ្នាំ២០២៥​ បេីទោះបីជាថ្ងៃឈប់សម្រាក​ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ហ៊ូ ប៊ុនណន, លោកស្រី ជូ វិនាថ និង លោក ឡាយ អូន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់អចលនវត្ថុ ដោយជោគជ័យ។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តសៀមរាប បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

ខេត្តកំពង់ស្ពឺ÷ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការស្នើសុំពីគូភាគី និងដោយទទួលបានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន, មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក កែវ សង្រួម និង លោក សឿន សុភក្តិ បានចុះធ្វើការសម្រុះសម្រួលដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន លើសំណុំរឿងពាក់ព័ន្ធនឹងវិវាទក្នុងគ្រួសារ ដែលមានទីតាំងស្ថិតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

...

នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម យ៉ម ផារ៉ូត ប្រតិភូ​រាជរដ្ឋាភិបាល​ និងជាអគ្គលេខាធិការនៃ អ.ដ.ក. និងឯកឧត្ដម ឆាន់ ស៊ីណា អគ្គលេខាធិការនៃ ប.ភ.យ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀម​ សម្រាប់ការរៀបចំកិច្ចដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២ នៃ​ អ.ដ.ក.​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានដឹកនាំដោយផ្ទាល់ក្នុងដំណើរការការសម្ភាសដំណាក់កាលទី២ ដើម្បីជ្រើសរើសបេក្ខជនចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៃ អ.ដ.ក. រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤

...

នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការស្នើសុំពីគូភាគី និងដោយទទួលបានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន, ឯកឧត្តម មាស សុកែវ សមាជិក អ.ដ.ក. អមដោយ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ណុប គុជ និងលោក វ៉ាន់ ប៊ុនថន បានចុះធ្វើការសម្រុះសម្រួលដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋ ១១៥ គ្រួសារ ពាក់ព័ន្ធវិវាទដីធ្លី មួយកន្លែង ស្ថិតនៅស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។