មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យជូនប្រជាពលរដ្ឋដល់មូលដ្ឋាន លើសំណុំរឿងវិវាទចំនួន ៣ ដែលមានភាពប្រទាក់ក្រឡាគ្នា និងមានភាពស្មុគស្មាញ អូសបន្លាយអស់រយៈពេលប្រមាណ ១០ ឆ្នាំ ក្នុងថ្ងៃតែមួយ និងទីកន្លែងតែមួយ

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យជូនប្រជាពលរដ្ឋដល់មូលដ្ឋាន លើសំណុំរឿងវិវាទចំនួន ៣ ដែលមានភាពប្រទាក់ក្រឡាគ្នា និងមានភាពស្មុគស្មាញ អូសបន្លាយអស់រយៈពេលប្រមាណ ១០ ឆ្នាំ ក្នុងថ្ងៃតែមួយ និងទីកន្លែងតែមួយ

————————————

ខេត្តតាកែវ÷ ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ងន សុខជា និងលោក វ៉ាន់ ប៊ុនថន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់សំណុំរឿងវិវាទចំនួន ៣ ក្នុងថ្ងៃតែមួយ លើករណីវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ចំនួន ២ ករណី និង វិវាទពាក់ព័ន្ធនឹងដីធ្លី ចំនួន ១ ករណី បានដោយជោគជ័យ ជូនប្រជាពលរដ្ឋរស់នៅឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។

សំណុំរឿងទាំង៣ នេះ មានភាពប្រទាក់ក្រឡាគ្នា និងមានភាពស្មុគស្មាញ ដែលកើតឡើងតាំងពីឆ្នាំ២០១៦ ដោយកន្លងមក ករណីវិវាទទាំងបីខាងលើ ធ្លាប់ត្រូវបានគូភាគីព្យាយាមរកដំណោះស្រាយដែរ តែនៅមិនទទួលបានជោគជ័យ។ បន្ទាប់មក នៅអំឡុងខែមីនា ឆ្នាំ២០២៥ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធី។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានចុះដោះស្រាយបញ្ចប់វិវាទនេះ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងបានប្រើប្រាស់ទីតាំងរបស់សាលាឃុំ ដើម្បីធ្វើការសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។

ព័ត៌មាន ថ្មីៗ

...

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. និងជាប្រធានគណៈកម្មការចំពោះកិច្ចពិនិត្យ និងវាយតម្លៃលើការបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងសម្រេចលើពាក្យស្នើសុំបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី១។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអង្គការ និងសមាគមជនជាតិដើមភាគតិច ចំនួន ៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅសហគមជនជាតិដើមភាគតិច

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកែប បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានជួបប្រជុំជាមួយនឹង គណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា ដេីម្បី​ពិភាក្សា​ឈ្វេងយល់ពីវឌ្ឍនភាពការងារនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងក្របខ័ណ្ឌនៃ​ អ.ដ.ក

...

នៅថ្ងៃចន្ទ ២ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានអញ្ជើញជាអធិបតី ក្នុងកិច្ចពិភាក្សាស្តីពី “អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យមូលបត្រ” ដែលជាផ្នែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ​ ដែលបានចុះរវាង​ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង និយ័តករមូលបត្រកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបន្តសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកណ្តាល