ខេត្តកំពង់ឆ្នាំង÷ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ដោយមានការស្នើសុំពីគូភាគី និងដោយទទួលបានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន, ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. អមដោយ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. លោក ង៉ាក់ ប៊ុនធី និងលោក អៀម ប៊ុនលី បានចុះជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងវិវាទដីធ្លី មួយកន្លែង ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សូមគូសបញ្ជាក់ថា ផ្អែកតាមបទប្បញ្ញត្តិរបស់ អ.ដ.ក. មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ឬក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទ មានសិទ្ធិស្នើសុំកិច្ចសហការពីស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយសំណុំរឿងវិវាទនៅក្នុងក្របខ័ណ្ឌ អ.ដ.ក.។