មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

————————————

ខេត្តកំពង់ឆ្នាំង÷ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមានលោក ម៉ែន វណ្ណរិទ្ធ, លោក ហួរ សុវឌ្ឍនា និងលោក ចាន់ ណាលីន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ដោយជោគជ័យ ជូនប្រជាពលរដ្ឋដល់មូលដ្ឋានរស់នៅឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សំណុំរឿងវិវាទនេះ ត្រូវបានភាគីម្ខាង ដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីធ្វើការសម្រុះសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធី។

ដោយមានការស្នើសុំពីគូភាគី និងកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងប្រើប្រាស់ទីតាំងសាលាឃុំ ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានមកផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនៅ អ.ដ.ក. ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។

ព័ត៌មាន ថ្មីៗ

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់អចលនទ្រព្យ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ដល់មូលដ្ឋាននៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងដីធ្លីចំនួន ៤ ករណី