អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋនៅខេត្តកណ្តាល

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋនៅខេត្តកណ្តាល

-----------------------

អ.ដ.ក.៖ នាថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥, ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តកណ្តាល, មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានពិនិត្យ និងរៀបចំចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទលើករណីវិវាទចំនួន ១ តាមការស្នើសុំរបស់រដ្ឋបាលខេត្តកណ្តាល ដោយអនុវត្តស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខារវាង អ.ដ.ក. និងរដ្ឋបាលខេត្តកណ្តាល។

សំណុំរឿងនេះ ជាករណីវិវាទដីធ្លី ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល និងត្រូវបានដោះស្រាយបញ្ចប់ដោយរដ្ឋបាលខេត្តកណ្តាលកាលពីអំឡុងខែមេសា ឆ្នាំ២០២៥។ ដើម្បីធានាក្នុងការបញ្ចប់វិវាទនេះទាំងស្រុងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងជៀសវាងការបន្តប្តឹងផ្តល់គ្នាទៅតុលាការ សំដៅកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ, រដ្ឋបាលខេត្តកណ្តាល បានបញ្ជូនសំណុំរឿងនេះ មក អ.ដ.ក. ដើម្បីពិនិត្យ និងរៀបចំនូវកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. ដែលមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។

ព័ត៌មាន ថ្មីៗ

...

ខេត្តស្ទឹងត្រែង÷ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥, ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានដឹកនាំ ក្រុមមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះសិក្សាដោះស្រាយវិវាទជូនប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែង ចំនួន ៤ ករណី ពាក់ព័ន្ធនឹងវិវាទដីធ្លី។

...

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក អៀម ប៊ុនលី និងលោក សេក សុវណ្ណ បានចុះធ្វើការដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន លើសំណុំរឿងពាក់ព័ន្ធនឹងវិវាទដីធ្លី ដែលមានទីតាំងស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

វិវាទពាក់ព័ន្ធនឹងដីធ្លី មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

...

វិវាទពាក់ព័ន្ធនឹងដីធ្លី មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)