អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋរស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋរស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល

-----------------------

ខេត្តកណ្តាល៖ នាថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥, ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តកណ្តាល, មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានពិនិត្យ និងរៀបចំចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទចំនួន ១ ករណី តាមការស្នើសុំរបស់រដ្ឋបាលខេត្តកណ្តាល ដោយអនុវត្តស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខារវាង អ.ដ.ក. និងរដ្ឋបាលខេត្តកណ្តាល។

សំណុំរឿងនេះ ជាករណីវិវាទពាក់ព័ន្ធនឹងមរតក ស្ថិតនៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល នឹងត្រូវបានដោះស្រាយបញ្ចប់ដោយរដ្ឋបាលខេត្តកណ្តាលនាពេលកន្លងមក។ ដើម្បីធានាក្នុងការបញ្ចប់វិវាទនេះទាំងស្រុងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងជៀសវាងការបន្តប្តឹងផ្តល់គ្នាទៅតុលាការ សំដៅកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ, រដ្ឋបាលខេត្តកណ្តាល បានបញ្ជូនសំណុំរឿងនេះ មក អ.ដ.ក. ដើម្បីពិនិត្យ និងរៀបចំនូវកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. ដែលមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជំនាន់ទី៣

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់ចលនវត្ថុ (រថយន្ត) មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង លើសំណុំរឿងវិវាទពាក់ព័ន្ធកិច្ចសន្យាខ្ចីប្រាក់ចំនួន​ ២​ ករណី

...

វិវាទពាក់ព័ន្ធនឹងគ្រួសារ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ