មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋរស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង លើសំណុំវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ចំនួន ៣ ករណី
មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋរស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង លើសំណុំវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ចំនួន ៣ ករណី
===================
ខេត្តបាត់ដំបង÷ ថ្ងៃទី២៥-២៦ ខែមិថុនា ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក វ៉ាន់ ប៊ុនថន, លោក ហ៊ូ ប៊ុនណន និង លោក ស៊ូ ណារ៉ាត បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ចំនួន ៣ ករណី ជូនប្រជាពលរដ្ឋរស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែមិថុនា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។
អ.ដ.ក. បានពិនិត្យ សិក្សាដោយយកចិត្តទុកដាក់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។