មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានបន្តដោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយអស់រយៈពេលប្រមាណ ២១ ឆ្នាំ ជូនប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ៤៦ ករណីបន្ថែម
មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានបន្តដោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយអស់រយៈពេលប្រមាណ ២១ ឆ្នាំ ជូនប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ៤៦ ករណីបន្ថែម
===================
ខេត្តបន្ទាយមានជ័យ÷ ថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ហុង គុណ និងលោក ណុប គុជ បានបន្តសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងដីធ្លីដ៏រ៉ាំរ៉ៃ ចំនួន ៤៦ ករណីបន្ថែម។
ក្នុងសំណុំរឿងដ៏ស្មុគស្មាញ់នេះ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានបន្តការយកចិត្តទុកដាក់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះទៅដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។
ភាគីវិវាទដែលពាក់ព័ន្ធក្នុងសំណុំរឿងដីធ្លីដ៏រ៉ាំរ៉ៃនេះ បានសាទរ និងទទួលយកនូវដំណោះស្រាយឈ្នះ-ឈ្នះ ដែលដោះស្រាយដោយ អ.ដ.ក. ដើម្បីបញ្ចប់ដោយសន្តិវិធីជាមួយគ្នា។ ហើយគូភាគី បានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។