មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋរស់នៅសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងដីធ្លី
មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋរស់នៅសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងដីធ្លី
====================
ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក សឿន សុភក្តិ និងលោក កែវ សង្រួម បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងដីធ្លី ជូនប្រជាពលរដ្ឋររស់នៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែឧសភា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។
អ.ដ.ក. បានពិនិត្យ សិក្សាដោយយកចិត្តទុកដាក់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។