វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀតត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ (អ.ដ.ក.)

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀតត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ (អ.ដ.ក.)

===================

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអ.ដ.ក. រួមមានលោក ហ៊ូ ប៊ុនណន និង​ លោក សេក សុវណ្ណ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់។ ករណីវិវាទនេះត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក.​នៅអំឡុងខែឧសភា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។

អ.ដ.ក. បានពិនិត្យ សិក្សាស្រាវជ្រាវដោយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម យ៉ម​ ផារ៉ូត​ ប្រតិភូរាជរដ្ឋាភិបាល​ និងជាអគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញចូលរួមក្នុងកម្មវិធីចែករំលែកចំណេះដឹងស្តីពី "យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា"

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋស្ថិតនៅសាលាឃុំប្រម៉ោយ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់ លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងដីធ្លី។​

...

សូមជូនព័ត៌មានសម្រាប់ទំនាក់ទំនងការិយាល័យតំណាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ប្រចាំខេត្តក្រចេះ ខេត្តស្ទឹងត្រែង​ ខេត្តរតនគិរី​ និងខេត្តមណ្ឌលគិរី។

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

ខេត្តបាត់ដំបង ៖ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ងន សុខជា និងលោក ជា ដារ៉ាវុធ​ បានចុះធ្វើការសិក្សាដោះស្រាយវិវាទជូនប្រជាពលរដ្ឋដល់មូលដ្ឋាន លើសំណុំរឿងដែលពាក់ព័ន្ធនឹងវិវាទដីធ្លី ដែលបានធ្វើឡើងនៅស្រុករុក្ខគិរី ខេត្តបាត់ដំបង។

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសលេីកទី២​ នៃ​ អ.ដ.ក.​