មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋស្ថិតនៅសាលាឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងដីធ្លី។
មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋស្ថិតនៅសាលាឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងដីធ្លី។
===================
ខេត្តពោធិ៍សាត់៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអ.ដ.ក.រួមមាន លោក ជា ដារ៉ាវុធ និងលោក ងន សុខជា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងដីធ្លីជូនប្រជពលរដ្ឋរស់នៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ករណីវិវាទនេះត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែមេសា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។
អ.ដ.ក. បានពិនិត្យ សិក្សាដោយយកចិត្តទុកដាក់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃ
អនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។